Ad Code

ជួល​ម៉ូតូ​គេ​មួយថ្ងៃ​ក្នុង​តម្លៃ​២០០​បាត​ ​ ​មិន​​​យក​មក​ឲ្យ​ម្ចាស់​គេ​​វិញ ​ជិះ​បាន​២​ខែ ​​​ម្ចាស់​​​ប្ដឹង​ចាប់​ដាក់គុក



បន្ទាយមានជ័យ​ ៖ ​យុវជន​​​ម្នាក់​ ជួល​ម៉ូតូ​គេ​មួយថ្ងៃ​ក្នុង​តម្លៃ​២០០​បាត​ជិះ​​​​​ ​ផុងខ្លួន ​មិន​ហ៊ាន​យក​មក​ឲ្យ​ម្ចាស់​គេ​វិញ​ ជិះ​បាន​២​ខែ ​ទើប​ម្ចាស់​ម៉ូតូ​ប្តឹង​ចាប់​ដាក់គុក។

ជនរងគ្រោះ​ឈ្មោះ អ៊ិន ដារ៉ាវុធ ភេទ ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ជនសង្ស័យ​ខាងលើ បាន​ជួល​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​លឿង ស៊េរី​ឆ្នាំ​២០១៤ ពី​ខ្លួន ក្នុងតម្លៃ​១​ថ្ងៃ ២០០​បាត។ បន្ទាប់ពី​ជួល​ម៉ូតូ​ហើយ​ជនសង្ស័យ​បាន​បាត់​ដំណឹង​សូន្យឈឹង​ទាក់ទង​មិនបាន បើ​គិតពី​ថ្ងៃ​ជួល មកទល់​ពេលដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន គឺមាន​រយៈពេល ៦០​ថ្ងៃ​មកហើយ។

ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់ ឈ្មោះ សុខ ប៊ុន​ទី ភេទ ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​៣​រសៀល ​នៅ​ចំណុច​ម្តុំ​ខារ៉ាអូខេ​ឌី​ហ្គោល ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ត្រូវ​បាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា​ ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ជួល​ម៉ូតូ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​​​ជិះ​​​ជ្រុលខ្លួន ហើយ​មិនបាន​ទាក់ទង​ប្រាប់​ទៅ​ម្ចាស់​ម៉ូតូ។ លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានបញ្ជាក់​បន្ថែមទៀត​ថា​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ រំលោភ​លើ​ទំនុកចិត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu