បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត២គ្រឿងបុកគ្នាលាន់ដូចរន្ទះ ពេលមេឃកំពុងភ្លៀងខ្លាំង បណ្តាលឲ្យមានមនុស្សជិះក្នុងរថយន្តទាំង២គ្រឿងរងរបួស ធ្ងន់ និងស្រាល៦នាក់ នៅវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានរថយន្ដម៉ាកISUZUពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខpL០០៤០អ្នកបើកមាន ឈ្មោះភិន វ៉ា ភេទប្រុស អាយុ២៨ ឆ្នាំរស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត។ ស្របពេលនោះមានមេឃកំពុងតែភ្លៀងខ្លាំងស្រាប់តែរថយន្តនោះរអិលបានបើកទៅបុកជាមួយរថយន្តកាមរី ស៊េរី93 ពណ៌ខ្មៅ ស្លាកលេខស្ទឹងត្រែង2A0063 អ្នកបើកមានឈ្មោះ ប៊ិន អេង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យពេញទំហឹង បណ្ដាលឲ្យរថយន្តISUZUធ្លាក់ទៅស្នាមភ្លោះ។ ក្នុងហេតុការណ៍គ្រោះថ្នាក់នោះមានមនុស្សរបួស ធ្ងន់ ស្រាល៦នាក់១ឈ្មោះហ៊ន់ ហៃភេទស្រី អាយុ២៨ឆ្នាំ រស់នៅជាមួយគ្នារបួសធ្ងន់ ២ឈ្មោះណេង រតនាភេទប្រុស អាយុ២ឆ្នាំត្រូវជាកូនរងរបួសធ្ងន់ ៣ឈ្មោះភិន មុំ ភេទស្រីអាយុ២៥ឆ្នាំរស់នៅជាមួយគ្នា រងរបួសស្រាល ចំណែកអ្នកបើករថយន្តកាមរី រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះធិ សាវិភេទស្រីអាយុ៤៧ឆ្នាំត្រូវជាប្រពន្ធរងរបួសធ្ងន់។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុហើយអ្នករងរបួសត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនទៅសម្រាកសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំណែករថយន្ដទាំង២គ្រឿងសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments