Ad Code

ឆេះ​រថយន្ត ឡង់​រ៉ូ​វ៉ែ មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ អស់​ទាំង​ស្រុង​នៅ​ជិត​ភូមិ​វប្បធម៌



សៀមរាប ​៖ ​រថយន្ត​ស៊េ​រី​ទំនើប​ម៉ាក ឡង់​រ៉ូ​វ៉ែ មួយគ្រឿង​ បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ អស់ទាំង​ស្រុង​នៅ​កណ្តាល​ក្រុង​សៀមរាប ទោះបី​ពលរដ្ឋ​និង​សមត្ថកិច្ច​ប្រឹង​ជួយ​ពន្លត់​យ៉ាងណា​ក៏​នៅតែ​ជួយ​មិនបាន​។​

ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ វេលា​ម៉ោង ៨​និង​០០​នាទី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ក្នុងភូមិ កសិកម្ម សង្កាត់ ស្រ​ង៉ែ ក្រុង /​ខេត្តសៀមរាប ហើយ​រលត់ទៅវិញ​នៅ​ម៉ោង​៨​និង​៥០​នាទី​ថ្ងៃ​ដដែល។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង សង្គ្រោះ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មាន​ករណី​ឆ្លង​ចរន្ត​ខ្សែភ្លើង​ក្នុង​រថយន្ត​រ៉ែ​ង​រូ​វែ​មួយគ្រឿង នៅ​កន្លែងកើតហេតុ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ កសិកម្ម សង្កាត់ ស្រ​ង៉ែ ក្រុង​សៀមរាប ដែលមាន​ម្ចាស់​ឈ្មោះ ថុង ចរិយា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប​។ ក្នុង​ហេតុការណ៍​នេះដែរ ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​ខេត្ត​ចេញ ២​គ្រឿង រថយន្ត ភូមិ​វប្បធម៌ ១​គ្រឿង បាញ់​ទឹក​អស់​បី ឡាន រលត់​វិញ ជា​ស្ថាពរ។ តែ​រថយន្ត​ និង​ទ្រព្យសម្បត្តិ​ខូច​ទាំងស្រុង។

លោក​បន្តថា តាម​ការ​សួរនាំ​ទៅ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ការឆាបឆេះ​នេះ​គឺ​មិនដឹង​មូលហេតុ​សោះឡើយ ជិះ​ក្នុង​ឡាន​សុខៗ​ស្រាប់តែ​ឆេះ​សន្ធោសន្ធៅ​តែម្តង សំណាងល្អ​ចុះ​ពី​រថយន្ត​ទាន់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu