កំពង់ចាម ៖ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌល ពោធិ៍សាត់ និង លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ បាននាំយកអំណោយមនុស្សធម៌ ជាសម្ភារៈ និងថវិកា មានអង្ករ,មី,ត្រីខ,ទឹកស៊ីអ៊ីវ,ទឹកត្រី មកចែកជូនដល់បងប្អូនពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន១៦ គ្រួសារ នៅភូមិ ស្វាយតាណន់(ខ) ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ចំថ្ងៃសិទ្ធិនារី។
លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រខេត្តពោធិ៍សែនជ័យ បានរំលឹកថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ នៅវេលាប្រមាណម៉ោង៣រសៀល មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅភូមិ ស្វាយតាណន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមអស់ចំនួន១៦ខ្នង ព្រមទាំងខាតបង់ទ្រព្យសម្បត្តិនិងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់។
អគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅរសៀលម៉ោងប្រមាណ៥,១៥នាទី ដោយមានការ ជួយ អន្តរាគមន៍ពីកងកម្លាំងជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ចាម១គ្រឿង នគរបាលស្រុកស្រីសន្ធរ២គ្រឿង ស្រុកកងមាស១គ្រឿង និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ១គ្រឿងផងដែរ។ ដោយមើលឃើញ ពីការលំបាកបែបនេះហើយ ទើបក្រុមការងារ និងថ្នាក់ដឹកនាំ នៃជួររដ្ឋាភិបាល ទាំងមូល បានខិតខំរកដំណោះស្រាយ ជាអំណោយ សង្គ្រោះបន្ទាន់យកមកចែកជូន បងប្អូនដោយផ្ទាល់ដៃ ដើម្បីបងប្អូនយកទៅដោះស្រាយបានមួយគ្រា។
ជាក់ស្ដែង មានសប្បុរសជនមួយចំនួនរួមមានអំណោយ1-មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាCMDF បានចូលរួមចំណែកជាថវិកាចំនួន ៤លាន៨០ម៉ឺនរៀល និងអង្ករចំនួន១៦បាវ ,មីចំនួន ១៦កេះ,ទឹកត្រីចំនួន១៦យួរ-ទឹកស៊ីអ៊ីវចំនួន ១៦យួរ ដោយឡែកក្រុមហ៊ុនNasa CosmeticCo. Ltd ចូលរួមជួយជាថវិកាចំនួន ៤លានរៀល-សប្បុរសជនស ស យ ក ថ្នាក់កណ្ដាលចំនួន៣លាន២០ម៉ឺនរៀល។សប្បុរសជនពីសហរដ្ឋ អាមេរិកចំនួន៣លាន២០ម៉ឺនរៀល។
ក្រុមហ៊ុន You nes TourismCo., Ltd ម៉ាឡេស៊ីចំនួន១លាន៦០ម៉ឺនរៀល។ សប្បុរសជន លោក ម៉ាត់ សារី និងភរិយាចំនួន១លានរៀល និងក្រុមសហភាពសហព័ន្ធយុវជនរតនគីរី ចំនួន៤០ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments