Ad Code

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​លេខ​១ ​និង​សួរសុខទុក្ខ កងកម្លាំង​ចំនួន​១៦​អង្គភាព​ ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​



​ឧ​ត្ត​រ​មានជ័យ ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​រសៀល​ ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​លេខ​១ ​ច្រកទ្វារ​អន្តរជាតិ​ជាំ ​និង​សួរសុខទុក្ខ​កម្លាំង​ការពារ​ព្រំដែន​ចំនួន​១,១០០​នាក់​ស្ថិតនៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរ​ជើង​លេខ​៤១ ស្ថិត​ក្នុង​ភូមិ​ស្រឡៅ​ស្រង ឃុំ​លំ​ទង ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​។​

​នៅក្នុង​ឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ​កងទ័ព​ដែល​ឈរជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​.​ថៃ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ អំពី​សំណាក់​ សម្តេច អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ដែល​ជានិច្ចកាល​សម្ដេច​ទាំង​២​ តែងតែ​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​នៅ​ជួរមុខ​ជានិច្ច​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ គំរូ​វីរភាព របស់​កងកម្លាំង​ទាំង​អស់​ជាពិសេស​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ខិតខំ​បំពេញ កាតព្វកិច្ច បម្រើ​ជាតិ​មាតុភូមិ​ប្រកបដោយ​ទំនួល ខុសត្រូវ​ខ្ពស់ ចំពោះ​ការ​ការពារ​បូរណភាព​ទឹកដី នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​។​

​សម្ដេច​ពិជ័យ​សេនា ក៏បាន សំណូមពរ​ដល់​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង នៅតាម​បន្ទាត់​ព្រំដែន​ទាំងអស់ ត្រូវតែ​បន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ និង​សាមគ្គីភាព​ល្អ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេសជិតខាង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ព្រំដែន​ប្រទេស​យើង​ទាំង​២ ក្លាយ​ជា​ព្រំដែន​សន្តិភាព មានការ​ផ្លាស់ប្ដូរ​ពាណិជ្ជ​កម្ម​គ្នា​ទៅវិញទៅមក​ ជាពិសេស​ធ្វើយ៉ាងណា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រកប​របរ​ទទួលទាន​កាន់​តែ​មាន​ជីវភាព​ល្អ​ប្រសើរ​ទ្វេដង​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu