ឧត្តរមានជ័យ ៖ នៅរសៀលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអន្លង់វែង ដឹកនាំដោយ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការរងនគរបាលស្រុក និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកអន្លង់វែង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ឯក ស៊ីម វណ្ណះ អធិការនគរបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកអន្លង់វែង រួមនឹងកម្លាំងទាំង៣ បាននាំយកប្រាក់បេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ទៅប្រគល់ជូនដល់គ្រួសារសពជានិវត្តន៍ជន យោធាចូលនិវត្តន៍ ឈ្មោះ ពុំ ម៉ាន ប្រុស ភេទប្រុស អាយុ៦២ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺ កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ លោកប្រធាន ស.អ.ក. ស្រុកបានអានលិខិតចូលរួមមរណទុក្ខ របស់គណៈកម្មាធិការ ស.អ.ក. ស្រុកអន្លង់វែង និងបន្ទាប់មក លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការរងនគរបាលស្រុកអន្លង់វែង ក៏បានមានមតិសំណេះសំណាលចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ នៃសពផងដែរ៕
Source: Kampuchea Thmey Daily
0 Comments