បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ញៀននឹងគ្រឿងញៀនខ្លាំង ថ្ងៃណាក៏ឈ្លោះនឹងអ្នកជិតខាង ទ្រាំមិនបាន ក៏ស្ទុះយកកាំបិតទៅកាប់អ្នកជិតខាង ត្រូវបានជនរងគ្រោះប្ដឹងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំទិសមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនបាននៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង៨យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយបានបញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា យោងតាមបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ឡា សុខនេន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យមាន ឈ្មោះ រស់ សុផល ភេទប្រុស អាយុ ២៧ឆ្នាំ ជាអ្នកភូមិផងរបងជាមួយ។ ក្នុងពាក្យប្តឹងនោះបានរៀបរាប់ជនដាជនសង្ស័យជាមនុស្សញៀនគ្រឿងញៀន ហើយតែងតែស្រែកជេរ អ្នកជិតខាងមិនដែលលោះថ្ងៃណាឡើយ ថ្ងៃកើតហេតុជនសង្ស័យបានដើរសំដៅមកផ្ទះរបស់ខ្លួន ហើយស្រែកជេរ និងគំរាមមកលើជនរងគ្រោះ ពេលជនរងគ្រោះសួរនាំ ក៏បានរត់ទៅយកកាំបិតផ្គាក់ បម្រុងមកកាប់ជនរងគ្រោះ តែត្រូវប្ដីជនរងគ្រោះ ចាប់ឃាត់បានទាន់ពេល ដោយទាំនឹងអំពើថោកទាបនេះ បានបង្ករឿង ហើយរឿងទៀត ទើបដាក់ពាក្យប្តឹង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនរងគ្រោះ ឃើញថា មានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទហិង្សាដោយចេតនា និងប្រើប្រាស់សារធាតុញៀនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments