Ad Code

តាម​ចាប់​ជើង​ខ្លាំង​២​នាក់ ដែល​គ្រាន់តែ​គេ​មើល​មុខ តាម​កាប់​របួស​៥​នាក់



បាត់ដំបង ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​២​នាក់ ដែល​ពួកគេ​មាន​ទាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ដាក់​ជាប់​តាម​ម៉ូតូ​ផង​នោះ ត្រូវបាន​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល តាម​ប្រមាញ់​រហូត​ឈានដល់​ការ​ចាប់ខ្លួនបាន ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព ហើយ​បាន​រត់គេចខ្លួន​អស់​មួយរយៈ។

គួរ​បញ្ជាក់​ដែរ​ថា ករណី​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ( កាប់​ដោយ​កាំបិត ) បានកើត​ឡើង កាលពី​ថ្ងៃទី​៣ ខែ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ០០:៤០​នាទី​រំលងអធ្រាត្រ នៅលើ​ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ មូលហេតុ​ដោយសារតែ​ក្រុម​ជនរងគ្រោះ​ជិះ​ម៉ូតូ​សម្លឹង​មើលមុខ​គ្នា​ក្នុងន័យ ឌឺដង នៅ​ចំណុច​ក្បាល​ស្ពានថ្ម ក្បែរ​អាហារ​ដ្ឋា​ន​RIVER ទើប​ជនសង្ស័យ​ទាំង ២ នាក់​នោះ បាន​បើក​ម៉ូតូ​តាម​កាប់​រហូតដល់​ចំណុច​ខាងលើ។

បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​មួយរយៈ​រួចមក នៅ​ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ៥ និង ០៥​នាទី កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ដែល​ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា នាពេល​កន្លងមក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។

ជនសង្ស័យ​ទាំង ២ នាក់ នោះ មានឈ្មោះ រ៉ាំ បូរី ហៅ ហៅ សល់ ហៅ​យក្ស ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ ( ជា​ជនដៃដល់ ) និង​ឈ្មោះ រ៉ើ​យ សារ៉ាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ( ជា​អ្នក​ឌុប)។

វត្ថុតាង​ដែល​ដកហូត​បានរួម​មាន កាំបិត​ចំនួន ៣ ដើម ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ ២០១៩ គ្មាន​ស្លាក​លេខ មួយគ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1M 6051ចំនួន ១ គ្រឿង។

ដោយឡែក​ជនរងគ្រោះ ដែល​ត្រូវ​ជនសង្ស័យ​កាប់​អោយ​របួស​គឺមាន​ឈ្មោះ​១. ភី សុធា​រ៉ា ហៅ ចិន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង​ (​រងរបួស​ត្រង់​ស្លាបប្រចៀវ​ខាងស្តាំ​បណ្តាល​ឲ្យ​មុត​រយះ​ដេរ​ចំនួន ១០ ថ្នេរ) ២. ឈ្មោះ កែវ វ៉ាន់​នី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង( រងរបួស​ត្រង់​ស្លាបប្រចៀវ​ខាងស្តាំ មុត​រយះ​ដេរ​ចំនួន ២៤​ថ្នេរ ) ៣. ឈ្មោះ ភី សុខ​ហៃ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រែង ឃុំ​ត្រែង ( រងរបួស​ត្រង់​ដៃ​ខាងឆ្វេង​រយះ​ចេញឈាម​បណ្តាល​ឲ្យ​បាក់ដ ) ៤. ឈ្មោះ កែវ ឆដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូ ឃុំ​ត្រែង ( រងរបួស​ត្រង់​លើ​ស្លាបប្រចៀវ​ខាងស្តាំ​បណ្តាល​ឲ្យ​មុត​រយះ ដេរ​ចំនួន ០៥ ថ្នេរ )​និង ៥. ឈ្មោះ ឃួ​ម សុខ​ខេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកសាប ឃុំ​ផ្លូវ​មាស ( រងរបួស​ត្រង់​ស្មា​ខាងឆ្វេង​បណ្តាល​ឲ្យ​មុត​រយះ ដេរ​ចំនួន ១៥ ថ្នេរ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu