Ad Code

ជន​ញៀន​ថ្នាំញៀន​ជា​ស្រី​៥នាក់​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​ទាំងអស់



ប៉ោយប៉ែត ៖ ជន​ញៀន​ថ្នាំញៀន​ជា​ស្រី​ចំនួន៥នាក់ ត្រូវ​បាន​សមត្ថកិច្ច​លើកទ័ព​ទៅ​បង្ក្រាប​បាន​ទាន់​ពេល​វេលា ខណៈ​ដែល​ពួកគេ​កំពុងតែ​សម្ងំ​លួច​ជក់​ថ្នាំញៀន​បែប​អនាធិបតេយ្យ​នៅក្នុង​តំបន់​មួយ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ពេលនេះ​សមត្ថកិច្ច​កំពុងតែ​សួរនាំ​រក​មេខ្លោង ហើយ​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​នា​ពេល​ខាងមុខនេះ។

ក្នុង​ហេតុការណ៍​បង្ក្រាប​ក្រុម​ជក់​ថ្នាំញៀន​នោះ​ គឺ​កើតមាន​នៅ​វេលា​ម៉ោង១២និង៣០នាទី ឈាន​ចូល​ថ្ងៃទី២៣ ខែ​មីនា​ ឆ្នាំ២០១៩ ហើយ​ហេតុការណ៍​ខាងលើ​នោះ គឺ​មាន​នៅ​ត្រង់ចំណុច​ម្ដុំ ឡ​ដុត​ធ្យូង នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ថ្នាំ​នោះ​ដែរ ​គឺ​បាន​ធ្វើ​ឲ្យ​បក្សពួក​របស់​ក្រុម​ញៀន​ថ្នាំញៀន​មួយចំនួន​បាន​រត់​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព តែ​ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ច្បាស់លាស់​រួចហើយ ​គឺ​មិនអាច​គេច​ផុត​ពី​កណ្ដាប់ដៃ​របស់​សមត្ថកិច្ច​នោះទេ​។



លោក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ទាំងយប់​នោះ គឺ​ដោយសារ​តែមាន​ប្រជាពលរដ្ឋ​ល្អ បានមក​រាយការណ៍​ជូន​សមត្ថកិច្ច ទាក់ទិន​នឹង​ពួកគាត់​បាន​ប្រទះឃើញ​ក្រុម​គ្រឿងញៀន​ថ្នាំ​កំពុងតែ​ប្រមូល​កម្លាំង​គ្នា​លួច​សេព​ថ្នាំ​ញៀន​នៅ​កន្លែង​កើតហេតុ​ខាងលើ​នោះ លោក​បាន​បន្ត​ទៀត​ថា ​នៅពេល​កម្លាំង​ទៅដល់​កន្លែង​កើតហេតុ​យើង​បានឃើញ មាន​ក្មេង​ស្ទាវ​មួយ​ក្រុម ដែល​តែងតែ​ផ្ដុំគ្នា​បង្ក​ហិង្សា និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ខ្ទម ស្ថិតនៅ​ម្ដុំ​ឡធ្យូង ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅពេល​កម្លាំង​ទៅដល់​កន្លែង​កើតហេតុ កងកម្លាំង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​មុន​សញ្ញា​ជនសង្ស័យ ប្រើប្រាស់​គ្រឿងញៀន​ចំនួន ០៥ នាក់ និង​រត់​គេច​ខ្លួន​អស់​ចំនួន ០២ នាក់ យប់​ងងឹត​ពេក លោក​អធិការ​រូប​នោះ​បាន​បន្ត​ទៀតថា ជនសង្ស័យ​ដែល​យើង​ចាប់បាន​ហើយ​នោះ រួមមាន​ឈ្មោះ ១/​មានឈ្មោះ ញឹម រិ​ទ្ធ ភេទ ប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅ​ភូមិ បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខ​របរ​កម្មករ ២/​មានឈ្មោះ លន់ ឃៀន ភេទ ស្រី អាយុ ១៩ ឆ្នាំ ស្នាក់នៅ​ភូមិ បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ​មុខរបរ កម្មករ ៣/​មានឈ្មោះ យាង សុ​ផា ភេទ ស្រី ១៨ ឆ្នាំ ស្នាក់នៅ​ភូមិ បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ​មុខរបរ​គ្មាន ៤/​មានឈ្មោះ ភួ​ន ភី ភេទ ស្រី អាយុ២៣ឆ្នាំ ស្នាក់នៅ​ភូមិ បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ៥/​មានឈ្មោះ ជា ស្រី​នុត ភេទ ស្រី ១៦ ឆ្នាំ ស្នាក់នៅ​ភូមិ ក្បាលកោះ សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ​មុខរបរ​គ្មាន​សមត្ថកិច្ច​បាន​បន្តថា ក្រោយ​បានធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ ដកហូត​បាន វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ០៣ កូន​ថង់​តូច ដែកកេះ ០១​កាំបិត​ចំនួន ០៣ ពូថៅ ០១​ដើម​ថង​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា ឥឡូវនេះ​ជនសង្ស័យ កំពុងតែ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត និង កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ ជំនាញ​ខេត្ត បន្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu