Ad Code

គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សី​កែវ បន្ត​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​៣​នាក់​ថ្នាំញៀន​៦​កញ្ចប់



ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់ លោក​ជា ពិសី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សី​កែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ លោក​វរសេនីយ៍​ឯក ទូច ម៉េង មេបញ្ជាការ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ០៣​នាក់​។

ការ​បង្ក្រាប​នេះ កាលពី​វេលា​ម៉ោង​១១និង៥០​នាទី ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ ក្រុមទី​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។



ជនសង្ស័យ មានឈ្មោះ​១/​ឈ្មោះ សៅ ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ (​ម្ចាស់​បន្ទប់​)​។ ២/​ឈ្មោះ កន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។ ៣/​ឈ្មោះ អ៊ុំ វិបុល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​បើកបរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ក្នុង​ការ​បង្ក្រាប​នោះ ដកហូត វត្ថុ​តាង​យក​រួមមាន ម្ស៉ៅ​ក្រាម​ស​ថ្លា ០៦ កញ្ចប់ ដប​ជក់ ០១​ថង់​ច្រក​មួយចំនួន ដែកកេះ ០១ និង​ទូ​សព្ទ័ ០៣ គ្រឿង។

រីឯ​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​ការិយាល័យ​គ្រឿងញៀន ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​បន្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu