បាត់ដំបង ៖ បុរសម្នាក់ ដែលជាជនអនាថា រស់នៅជាមួយនឹងអ្នកភូមិគ្មានទីពឹង បានស្លាប់ស្តូកស្តឹងនៅមាត់ស្រះទឹក បង្កការភ្ញាក់ផ្អើលពេញភូមិ។
ការប្រទះឃើញសពនេះគឺនៅវេលាម៉ោង១ និង១០ នាទី រសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចមាត់ស្រះទឹក ខាងក្រោយភូមិ ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈដែលពលរដ្ឋម្នាក់ដើរទៅបេះត្រកួន ។
ជនរងគ្រោះមានឈ្មោះ ម៉ា សាម៉ីត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ជាមនុស្សកំព្រានៅជាមួយគេ ប៉ុន្តែគេចេះច្នៃប្រឌិតនូវឧបករណ៍សម្រាប់ឆក់ត្រី ។
ក្រោយពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះពិនិត្យគឺបានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះគឺដោយសារតែការភ្លាត់ស្នៀតក្នុងការឆក់ត្រី គឺអាចឆ្លងចរន្តពីឧបករណ៍កែច្នៃនោះ។ បច្ចុប្បន្នសព ត្រូវបានអ្នកភូមិរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments