Ad Code

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ម្នាក់ រួម​នឹង​ថ្នាំញៀន​មួយ​ចំនួន​ធំ​



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន រួម​ជាមួយនឹង​វត្ថុតាង​មួយចំនួន​ផងដែរ។​

​កិច្ចប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៧​យប់​ ថ្ងៃទី២១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បឹងរាំង ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ អន ភារ​ម្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ ឆាយ​ប​ល្ល​ង្គ័ ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។​

សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ គឺ​ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន២២​កញ្ចប់​តូច និង ១ កញ្ចប់​ធំ ទូរស័ព្ទ​ដៃ​១​គ្រឿង និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​បញ្ជូន​ទៅកាន់​សាលាដំបូង​ហើយ ដើម្បី​ចាត់វិធានការ​តាមច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu