Ad Code

ស្នងការ​ខេត្ត​ស្វាយរៀង ​មាន​ស្នាដៃ​កសាង​អង្គភាព​បាន​ល្អ​ប្រសើរ​ គួរ​ឲ្យ​មោទនភាព​ក្រៃលែង​



ស្វាយរៀង​ ៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ ដែលមាន​លោក​ឧត្ដមសេនីយ៍​ទោ កឹង ឃ​ន ជា​ស្នងការ​នគរបាល​ខេត្ត​ ដឹកនាំ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ បាន​ល្អ​ ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​ពិសេស​មាន​គំនិត​ច្នៃប្រឌិត ​កសាង​អង្គភាព​មាន​អគារ​ការិយាល័យ ​ធ្វើការ​ងារ​បាន​គ្រប់​ផែន​ទាំងអស់​រួមទាំង​ប្រជុំ​ដ៏​ធំ​ខ្នង​ផង​ដែរ​។​

ជាក់ស្ដែង ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ ​លោក​ឧត្ដមសេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត រួមជាមួយ​លោក​ឧត្ដមសេនីយ៍​ត្រី នុត ន​ន្ទ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត តំណាង​លោក​ឧត្ដមសេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក នៃ ស អភិបាលរង​ស្រុក តំណាង​លោក​អភិបាលស្រុក​រំដួល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋម​សីលា សាងសង់​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ចក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ស្ថិតនៅ​ក្នុងភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល។ ដី​សាងសង់​ទំហំ ២៦,៦០ x៦០ ម៉ែត្រ ចំណាយ​ចាក់ដី​អស់​តម្លៃ ១៩,៥០០​ដុល្លារ និង​អគារ​ប៉ុស្តិ៍​ទំហំ ៧,៧x១៣ ម៉ែត្រ តម្លៃ​១៥.០០០​ដុល្លារ សរុប​ទឹកប្រាក់ ៣៤.៥០០​ដុល្លារ ជា​អំណោយ​របស់លោក​ឧត្ដមសេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត។​

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​សាក្សី​ពី លោក លោកស្រី​ស្នងការរង លោក​មេបញ្ជាការរង​ក​ង​រា​ជ​អាវុធហត្ថ​ខេត្ត លោក​អនុប្រធាន​សេនាធិការ លោក​អនុប្រធាន​ការិយាល័យ​ក​ណ្តា​ល លោក លោកស្រី នាយ នាយរង​ការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​រំដួល លោក​អធិការ អធិការរង​ស្រុក​រំដួល លោកនាយ​ប៉ុស្តិ៍ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍ ជាច្រើនរូប​ទៀត។​

មន្ត្រីនគរបាល​ជាច្រើនរូប​បាន​ឲ្យ​ដឹង​ថា ចាប់​តាំងពី​លោក​ឧត្ដមសេនីយ៍​ទោ កឹង ឃ​ន ឡើងជា​ស្នងការ​មក​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​កសាង​ទាំងអស់​រួមមាន​ ៖​ អគារ​ការិយាល័យ​គ្រប់​ការិយាល័យ​ដែល​ចំណុះ​ស្នងការដ្ឋាន ​ត្រូវបាន​ស្ថាបនា​ហើយ​ទាំងអស់​តែម្ដង​។​

ប្រភព​នោះ​បន្តថា ក្រៅពីនេះ​ អគារ​ការិយាល័យ​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង​ទាំង​៨​ កសាង​បាន​ដោយឡែក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ កំពុង​កសាង​ជិត​រួចរាល់​ហើយ​ដែរ​។ ​ចំណែក​ប៉ុស្តិ៍​រដ្ឋបាល​វិញ​ នៅ​ស្រុក​រមាសហែក​ប៉ុស្តិ៍​រដ្ឋបាល​១៦​ប៉ុស្តិ៍​ ត្រូវបាន​កសាង​រួចរាល់​ហើយៗ​កំពុង​កសាង​បន្តទៀត​។​

ក្រោម​ដឹកនាំ​របស់លោក​ស្នងការ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ធ្វើឲ្យ​​កម្លាំង​នគរបាល​ក្រោម​ឱវាទ​និង​ថ្នាក់​ដឹកនាំ​គ្រប់​ថ្នាក់ ​គាំទ្រ​កោតសរសើរ​ថា​ ថ្នាក់​ដឹកនាំ​គ្រប់​លក្ខណៈ​គ្រប់យ៉ាង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu