Ad Code

រថយន្ត​ បុក​ជាមួយ​ម៉ូតូ ​ស្លាប់​ម្នា​ក់ លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​១



កណ្ដាល​ ៖​ មនុស្ស​ម្នាក់ បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត​ និង​ម៉ូតូ។
ករណី​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៩ លើ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ចំណុច​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

ប្រភព​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​មាន​រថយន្ត​០១​គ្រឿង​ ម៉ាក​SSANG YONG ISTANA ពណ៌ស ប្រភេទ​ដឹក​អ្នកដំណើរ ​ពាក់​ស្លាក​លេខ ភ្នំពេញ​2R.6436 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ទិសដៅ​ពី​លិច​ទៅ​កើត​(​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង)។ លុះ​ពេល​បើក​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម ប្រភេទ​ស្រី ពាក់​ស្លាក​លេខ ភ្នំពេញ​.1A.7756 បើកបរ​ដោយ​ ឈ្មោះ ស៊ូ សារ៉ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ខណៈ​ពេល​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​០១ ពី​ជើង​ទៅ​ត្បូង ​បណ្តាល​ឲ្យ​រថយន្ត​បុក​ពេញទំហឹង ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​នៅ​នឹង​កន្លែងកើតហេតុ។

ក្រោយ​ឃើញ​ថា ​មាន​មនុស្ស​ស្លាប់ តៃកុង​ឡាន​បង្កហេតុ​ខាងលើ​ បើកទ្វារ​ឡាន​រត់​គេចខ្លួនបាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​មុន​ពេល​សមត្ថកិច្ច​ទៅដល់។ នៅ​យប់​ថ្ងៃកើតហេតុ​ សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​រថយន្ត ​និង​ម៉ូតូ​ យកមក​រក្សា​ទុកជា​ភស្តុតាង​នៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ។

តាម​ការ​សន្និដ្ឋាន​ អ្នកបើកបរ​ម៉ូតូ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន មិនបាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​មុន ពេល​បើក​ឆ្លងកាត់​ថ្នល់​។​ រីឯ​អ្នកបើកបរ​រថយន្ត ធ្វេសប្រហែស​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​ពេល​ជួប​ឧបសគ្គ​ជាន់​ហ្វ្រាំង​មិន​ជាប់​ នាំ​ឲ្យ​មហន្តរាយ​ដល់​ជីវិត​មនុស្ស ​និង​ខូចខាត​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu