ភ្នំពេញ ៖ សពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក ទន្លេសាប ខាងក្រោយផ្ទះរបស់ពួកគាត់ម្តុំជួសជុលទូកអូប័រ ពួកគាត់ក៏បានអូសទៅកណ្តាលទន្លេហើយក៏បានអណ្តែតទៅដល់ស្ពានជ្រោយចង្វា ខណៈដែលខាងប៉ូលិសខណ្ឌដូនពេញ ក៏រុញសពឲ្យមកកណ្តាលវិញ ពោល គឺរុញ ទៅរុញមកដាក់គ្នា។
ហេតុការណ៍ប្រទះឃើញសពបុរសខាងលើ កាលពីវេលាម៉ោង6ព្រឹក រហូតដល់ម៉ោង8 ប្រជាពលរដ្ឋ អូសទៅដាក់នៅកណ្ដាលទន្លេ ថ្ងៃទី 22 ខែមីនា ឆ្នាំ 2019 នៅចំណុចភូមិសាមគ្គី សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។
សពបុរសមិនស្គាល់អត្តសញ្ញាណខាងលើ មានភិនភាគស្លៀកខោខោវប៊យជើងវែង ពាក់អាវយឺត អាយុប្រហែលជា 30 ឆ្នាំ។
បន្ទាប់ពី សពបុរសខាងលើអណ្តែតទឹកដល់ទឹកដីសង្កាត់ឫស្សីកែវ សមត្ថកិច្ចប៉ុស្តិ៍ឫសីកែវ ក៏បានមកស្រង់លើកសាកសពមកលើគោក ដើម្បីធ្វើការត្រួតពិនិត្យ៕
Source: Kampuchea Thmey Daily
0 Comments