ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ភោជនីយដ្ឋានតូប៉ាហ្ស នឹងចូលរួមទិវាអបអរសាទរជាសកល ក្នុងចំណោមមេចុងភៅ៥០០០នាក់ទៀតនៅជុំវិញពិភពលោក ដោយមានការរៀបចំពី ក្រសួងការបរទេសបារាំង និងមេចុងភៅលំដាប់ផ្កាយបីលោក Alain Ducasse។
GOÛT DE FRANCE/GOOD FRANCE ជាថ្ងៃផ្សព្វផ្សាយដ៏ធំបំផុត នូវម្ហូបអាហាររបស់ប្រទេសបារាំងហើយឆ្នាំនេះ ប្រធានបទនៃការរៀបចំផ្សព្វផ្សាយម្ហូបអាហារបែបបារាំងរបស់យើង គឺផ្តោតទៅលើ និរន្តភាព និងអាហារដើម្បីសុខភាព។
សម្រាប់កម្មវិធីលើកទី៥ នៃព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំនេះ លោកពៅ សុភ័ក្ត្រ មេចុងភៅ ប្រចាំភោជនីយដ្ឋានតូប៉ាហ្ស លោក សេក វណ្ណថុន មេចុងភៅ ប្រចាំភោជនីយដ្ឋានខេមា និងលោក Guy Lassausaie មេចុងភៅដ៏ល្បីល្បាញលំដាប់ផ្កាយមួយពិភពលោក នឹងរួមសហការគ្នាច្នៃមុខម្ហូបប្រាំពីរមុខសម្រាប់អាហារពេលល្ងាច នៅថ្ងៃទី២១ ខែមីនាខាងមុខនេះចាប់ពីម៉ោង ៦:00 ល្ងាច។
ដោយស្របតាមប្រធានបទនៃកម្មវិធីនេះ ភោជនីយដ្ឋានតូប៉ាហ្សនឹងបង្ហាញជូននូវ បច្ចេកទេសក្នុងការច្នៃអាហារសុខភាពបែបបារាំង ដោយប្រើប្រាស់ផលិតផលទាំងក្នុង និងក្រៅស្រុក។ នៅក្នុងចំណោមគ្រឿងផ្សំដ៏ទៃទៀតដែល បានជ្រើសរើសយ៉ាងហ្មត់ចត់ ភោជនីយដ្ឋានក៏បានរៀបចំ នូវមុខម្ហូបពិសេសៗដូចជា បង្កងទន្លេមេគង្គ ក្តាមសេះខេត្តកែប សាច់ទ្រូងមាន់ និងសូកូឡា Valrhona។
សម្រាប់អ្នកដែលខកខានមិនបានចូលរួមទទួលទានអាហារពេលល្ងាចជាមួយលោក Guy Lassausaie ដែលបានមកភោជនីយដ្ឋានតូប៉ាហ្សលើកដំបូងកាលពីឆ្នាំ២០១៧កន្លងទៅ នេះជាឱកាសថ្មីមួយ សំរាប់លោកអ្នកមកភ្លក់នូវស្នាដៃឯករបស់គាត់។ ដោយផ្អែកទៅលើរូបមន្តនៃការធ្វើម្ហូបរបស់ប្រទេសបារាំង គ្រឿងផ្សំរបស់លោកត្រូវបានជ្រើសរើសយ៉ាងល្អឥតខ្ចោះដើម្បីកំណត់រសជាតិតាមលក្ខណៈគ្រឿងផ្សំនីមួយៗ។
កម្មវិធី GOÛT DE FRANCE/GOOD FRANCE នៅភោជនីយដ្ឋានតូប៉ាហ្ស នឹងក្លាយជាបទពិសោធន៍ដ៏ អស្ចារ្យមួយក្នុងការប្រារព្ធពិធីបង្ហាញសិល្បៈនៃម្ហូបអាហារបារាំង និងកាផ្លាស់ប្តូរនូវវប្បធម៌គ្នា។ ក្នុងកំឡុងពេលមួយសប្តាហ៍នេះ មេចុងភៅទាំងបីនឹងរួមបញ្ចូលបទពិសោធន៍ និង បច្ចេកទេសនៃការធ្វើម្ហូបរបស់ពួកគាត់ដើម្បីអភិវឌ្ឍន៍នូវភាពច្នៃប្រឌិតនៃការធ្វើម្ហូបបារាំងនៅក្នុងទីក្រុង ភ្នំពេញ។
កម្មវិធី GOÛT DE FRANCE/GOOD FRANCE ជាឱកាសដ៏ល្អមួយសម្រាប់ លោកក្នុងការ ចែករំលែក ចំណេះដឹង និងជំនាញជាមួយចុងភៅក្មេងៗជំនាន់ក្រោយផងដែរ។
លោក Guy Lassausaie បានបញ្ចប់ការសិក្សានៅ Saint Chamond Hotel School មុនពេលលោកចាប់ផ្តើមអាជីពនៅកន្លែងដែលមានកិត្តិនាម La Pyramide នៅ Vienne ជិតទីក្រុង Lyon។ នៅទីនោះ គាត់បានទទួលការបណ្តុះបណ្តាលពីអ្នកស្រី Marie-Louise “Mado” Point ជាភរិយារបស់លោក Fernand Point ដែលជាអ្នកបង្កើតម្ហូបបារាំងបែបសម័យ ។
ជាម្ចាស់ភោជនីយដ្ឋាន Guy Lassausaie នៅជិតទីក្រុង Lyon ដែលចាប់បើកដំបូងនៅក្នុងឆ្នាំ១៩០៦ ដោយលោកយាយរបស់គាត់ ហើយក៏ជាអ្នកបង្រៀនគាត់ពីវិជ្ជាធ្វើម្ហូបលក្ខណៈប្រពៃណីបារាំង។
គាត់បានស្នងមុខជំនួញគ្រួសាររបស់គាត់នៅក្នុងឆ្នាំ ១៩៨៤ នៅពេលគាត់ទើបមានអាយុ ២៣ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីពេលនោះមក ភោជនីយដ្ឋានរបស់លោកកាន់តែមានភាពរីកចម្រើនរហូតទទួលបានពានរង្វាន់មេចុងភៅលំដាប់ផ្កាយមួយនៅក្នុងឆ្នាំ១៩៩៤។គាត់ទទួលបានពានរង្វាន់បុគ្គលិកឆ្នើមប្រចាំប្រទេសបារាំងក្នុងឆ្នាំ១៩៩៣ ជាពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលចុងភៅរូបនេះទទួលបាន។
ចំណែកលោក ពៅ សុភ័ក្ត្រដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយបានមករស់នៅទីក្រុងភ្នំពេញ តាំង ពី ឆ្នាំ១៩៩៥ និងបានចំណាយពេល មួយឆ្នាំសិក្សាអំពីវិស័យបដិសណ្ឋារកិច្ច នៅអង្គការមិត្ត ហើយលោកបានស្វែងរកឃើញចំណង់ចំណូលចិត្តរបស់ខ្លួនគាត់ចំពោះ eបារាំង និងការចម្អិនម្ហូប។នៅក្នុងឆ្នាំ២០០២ លោកចាប់ផ្តើមចូលបម្រើការនៅភោជនីយដ្ឋានតូប៉ាហ្ស។គាត់បានចំណាយពេល៦ខែ ហ្វឹកហាត់ផ្នែកចម្អិនអាហារបារាំងក្នុង ភោជនីយដ្ឋាននៅ ប្រទេសបារាំងរបស់មេចុងភៅលំដាប់ ផ្កាយ២ លោក Alain Dutournier មុនពេលគាត់បន្តរទៅធ្វើការនៅភោជនីយដ្ឋានលំដាប់ផ្កាយ Arrambide ក្នុងសណ្ឋាគារ les Pyrénées។លោកជាមេចុងភៅធំប្រចាំភោជនីយដ្ឋាន តូប៉ាហ្សរយៈ១៧ឆ្នាំមកហើយដោយលោកបានចូលរួមធ្វើម្ហូបជាមួយមេចុងភៅលំដាប់ផ្កាយជាច្រើនរូបមានដូចជាលោក Christian Têtedoie, Philippe Girardon, Benoît Vidal, និង លោកThierry Drapeau។
រីឯលោក សេក ស៊ីវណ្ណថុនបានដឹងពីចំណង់ចំណូលចិត្តរបស់គាត់ដំបូងនៅពេលដែលលោកបានឃើញមេចុងភៅកំពុង ចម្អិនក្នុងសណ្ឋាគារមួយនៅភ្នំពេញដែលពេលនោះលោកមានតួនាទីជាអ្នករៀបចំក្នុងចង្ក្រាន។គាត់បានឈប់ពីការងារភ្លាមៗហើយចាប់ផ្តើមអាជីពក្នុងវិស័យធ្វើនំពីក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនមួយទៀត ហើយបានខិតខំប្រឹងប្រែងធ្វើការរហូតក្លាយជាមេចុងភៅ ធ្វើនំ។
គាត់ចូលបម្រើការនៅភោជនីយដ្ឋានខេមាតាំងពីបើកដំបូងនៅឆ្នាំ២០១៤ ហើយ បច្ចុប្បន្នគាត់គ្រប់គ្រងបុគ្គលិកជាង៣០នាក់ដែលគាត់បានបង្ហាត់បង្រៀនដោយផ្ទាល់ ហើយលោកក៏តែងតែបង្កើនការច្នៃរប្រឌិតធ្វើនំថ្មីៗ។
គួរបញ្ជាក់ថាអស់រយៈពេលជាង២០ឆ្នាំមកហើយដែលភោជនីយដ្ឋានតូប៉ាហ្សនៅតែបន្តបម្រើជូននូវអាហារបារាំងដ៏ល្អឥតខ្ចោះនៅរាជធានីភ្នំពេញ ។ វាជាកន្លែងមួយដែលគេនិយមប្រារព្ធពិធី និងផ្តួចផ្តើមសិល្បៈនៃម្ហូបអាហារបារាំង ដែលត្រូវបានរៀបចំតុបតែងឲ្យមានរចនាបថទាន់សម័យឆ្លុះបញ្ចាំងពីវប្បធម៌ ភាពរីករាយនិងថាមពលនៃរាជធានីដែលធ្វើឲ្យមានអារម្មណ៍ដូចជាផ្ទះរបស់យើង។ បេសកកម្មរបស់យើងគឺចែករំលែកសិល្បៈនៃម្ហូបបារាំងនៅក្នុងប្រទេសកម្ពុជា និងដើម្បីបង្កើតបទពិសោធន៍ផ្ទាល់ខ្លួនឲ្យខ្ពស់តាមរយៈសិល្បៈនៃការធ្វើម្ហូប។
សូមទំនាក់ទំនង កញា Gabrielle Gabillat ទូរស័ព្ទ +855 (0) 69 809 888, អ៊ីម៉ែលcommunica tion.manager @thaliasho spitality.com ឬ លោក Tim Liu ទូរស័ព្ទ +855 (0) 69 258 555, អ៊ីម៉ែល l dosm@thaliashospitality.com៕
Source: Kampuchea Thmey Daily
0 Comments