ភ្នំពេញ ៖ រហូតមកដល់ពេលនេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្ត បាននឹងកំពុងដំណើរការឆ្នោតឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ហើយមកដល់ពេលនេះ ក៏មានរាជធានី ខេត្ត មួយចំនួន បានកំណត់រៀងរួចហើយ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប។
លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ថា រហូតមកដល់ពេលនេះមានរាជធានី ខេត្ត មួយចំនួន បានចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតរួចហើយ ដែលមានដូចជានៅខេត្តប៉ៃលិន ខេត្តកំពង់ចាម និងរាជធានីភ្នំពេញជាដើម។
លោកបញ្ជាក់ថា នៅខេត្តណាដែលធ្វើលឿន គឺបានចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយមុនគេ ហើយមិនមានន័យថា គ្រប់រាជធានី ខេត្ត ដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅថ្ងៃតែមួយនោះទេ។
ចំណែកនៅរាជធានីភ្នំពេញបានរៀបចំចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញស្ដីពីលទ្ធផលនៃការចាប់ឆ្នោតលំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ហើយតាមលទ្ធផលនោះបញ្ជាក់ថា ទី១, មណ្ឌលរាជធានីភ្នំពេញ គណបក្សយុវជនកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី២ គណបក្សឆន្ទៈខ្មែរ មានលំដាប់លេខរៀងទី៣ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី៤ គណបក្សហ្វ៊ុនស៊ិនប៉ិចមានលំដាប់លេខរៀងទី៥។
ទី២, មណ្ឌលខណ្ឌចំការមន គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី៣ គណបក្សហ៊្វុនស៊ិនប៉ិច មានលំដាប់លេខរៀងទី៣។
ទី៣, មណ្ឌលបណ្ឌដូនពេញ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី២។
ទី៤, មណ្ឌលខណ្ឌ ៧មករា គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជាមានលំដាប់លេខរៀងទី២។
ទី៥, មណ្ឌលខណ្ឌទួលគោក គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី២។
ទី៦, មណ្ឌលខណ្ឌដង្កោ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី២។
ទី៧, មណ្ឌលខណ្ឌមានជ័យ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជាមានលំដាប់លេខរៀងទី២ គណបក្សខ្មែររួបរួមជាតិ មានលំដាប់លេខរៀងទី៣ គណបក្សហ្វ៊ុនស៊ិនប៉ិច មានលំដាប់លេខរៀងទី៤។
ទី៨, មណ្ឌលខណ្ឌឬស្សីកែវ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី២។
ទី៩, មណ្ឌលខណ្ឌសែនសុខ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី២។
ទី១០, មណ្ឌលខណ្ឌពោធិ៍សែនជ័យ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី២ គណបក្សយុវជនកម្ពុជា មានលំដាប់លេខរៀងទី៣។
ទី១១, មណ្ឌលខណ្ឌច្បារអំពៅ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី២។
ទី១២, មណ្ឌលខណ្ឌជ្រោយចង្វារ គណបក្សហ្វ៊ុនស៊ិនប៉ិច មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី២ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី៣។
ទី១៣, មណ្ឌលខណ្ឌព្រែកព្នៅ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សហ្វ៊ុនស៊ិនប៉ិច មានលំដាប់លេខរៀងទី២ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី៣។
ទី១៤, មណ្ឌលខណ្ឌបឹងកេងកង គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី២។
ទី១៥, មណ្ឌលខណ្ឌកំបូល គណបក្សសញ្ជាតិកម្ពុជា មានលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី២៕
Source: Kampuchea Thmey Daily
0 Comments