ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០១៨កន្លងមកនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានជិត១ពាន់ករណីនិងឃាត់ខ្លួនជនសង្ស័យបានជិត១៥០០នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។
នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញដឹងដឹងក្នុងពិធីបើកសន្និបាត កាលព្រឹកថ្ងៃទី១៨មីនា នៅសាលារាជធានីភ្នំពេញ។ ក្នុងរបាយការណ៍នេះបានបង្ហាញថា សម្រាប់ឆ្នាំ២០១៨កន្លងមកនេះសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៩៥០ ករណីស្មើនឹង ៩០,៨២ភាគរយនៃបទល្មើស ឃាត់ខ្លួន១៤២៣នាក់និងបង្កតាមដីកា៤៤ ករណីឃាត់ខ្លួន៤៤ នាក់ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ បង្ក្រាបក្មេងទំនើងបាន ៣៤៨ ករណីឃាត់ខ្លួន៥២២នាក់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ២៣៨ករណីឃាត់ខ្លួន៣៤៩នាក់។ អុកឡុកបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ១១០ករណីឃាត់ខ្លួន១៧៣ នាក់ស្រី ១១ នាក់ បានអនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាព។
បង្ក្រាបបទល្មើសគ្រឿងញៀនបាន២០២៤ ករណី លើ ២១១៣ ករណីថយចុះ ៨៩ករណី ឃាត់ខ្លួនមនុស្ស៣៦៧០នាក់លើ៤៦២៧ នាក់ស្រី២២៥ នាក់។
បង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ១១៦ ករណីឃាត់ខ្លួនមនុស្សបាន៣៥៧ស្រី ១១៩នាក់។ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចំនួន ១៦០នាក់និងធ្វើកិច្ចសន្យាអប់រំ ១៩៧នាក់មិនបានថា ការបង្ក្រាបល្បែងភ្នាល់តាមអ៊ីនធឺណិតពីករណីឃាត់បាន ១៩នាក់ស្រី ៦នាក់ប្រគល់ឲ្យនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មចាត់ការតាមច្បាប់បានបង្ក្រាបករណីជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ១៨ករណីឃាត់ខ្លួនបាន៧០នាក់ស្រី ៥៣នាក់និងសហការបង្ក្រាប ៧ករណីឃាត់ខ្លួនបាន ២៤នាក់ស្រី ១៧នាក់ ប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាត់ការតាមផ្លូវច្បាប់។
បង្ក្រាបបទល្មើសសេដ្ឋកិច្ចបាន៤ករណីឃាត់ខ្លួន៦ នាក់កសាងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់និងបានសហការបង្ក្រាប ១៥ ករណីឃាត់ខ្លួន ៤នាក់ស្រី ១នាក់ប្រគល់ជូនសមត្ថកិច្ចឆាំងបទល្មើសសេដ្ឋកិច្ច ៥ ករណី ។គណកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច៥ករណី គណៈកម្មាធិការប្រយុទ្ធផលិតផលក្លែងក្លាយ៦ករណីនិងរដ្ឋបាលព្រៃឈើរាជធានី២ករណីចាត់ការតាមច្បាប់។ បានត្រួតពិនិត្យទីតាំងបើកអាជីវកម្មសេវាកម្ម ទទួលទិញលក់បញ្ចាំចំនួន១៦ ទីតាំងរកឃើញរថយន្ត ១ គ្រឿងម៉ូតូ ៧៣គ្រឿង គ្មានឯកសារត្រឹមត្រូវឃាត់ខ្លួនម្ចាស់អាជីវកម្មម្នាក់ប្រគល់ឲ្យនាយកដ្ឋានព្រហ្មទណ្ឌចាត់ការតាមច្បាប់និងបានបិទទីតាំងអាជីវកម្មសេវាកម្មទិញលក់បញ្ចាំចំនួន ៣កន្លែងគ្មានច្បាប់។
គ្រោះថ្នាក់អគ្គីភ័យកើតមានចំនួន ៧៧ ករណីលើក៧៤ លើក ថយចុះ ២លើកស្លាប់ ២នាក់លើចំនួន៧នាក់ របួស ២០នាក់លើ ១២ នាក់ខូចខាតផ្ទះសម្បែងនិងសម្ភារៈប្រើប្រាស់មួយចំនួនធំ។ គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៦៧១/៥៥២ កើនឡើង១១៩លើកស្លាប់ ២៦៤ នាក់លើ ២១នាក់ របួស ៨៦៧ នាក់លើ៧៦២នាក់ខូចខាតរថយន្ត៥៥៧គ្រឿងម៉ូតូ ៧៤៣ គ្រឿងនិងយានយន្តផ្សេង៥៨គ្រឿង។
បានសហការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តចំនួន ៩០៦៥ គ្រឿង ក្នុងនោះរកឃើញ រថយន្តខុសលក្ខណៈបច្ចេកទេស២៨៨ គ្រឿងធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឡើងវិញនិងបានធ្វើការចាប់ឃាត់រថយន្តល្មើសច្បាប់ ១១៨៦១១គ្រឿង ក្នុងនោះផាកពិន័យសរុបចំនួន ១១៨២៣៣ គ្រឿង។ ត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងបានចំនួន ២៥៦៨៤គ្រឿង ក្នុងនោះបានធ្វើការអប់រំអ្នកបើកបរយានយន្តមានជាតិអាកុលកម្រិតក្រោម០,២៥ មីលីក្រាមចំនួន៨០១នាក់ បានផាកពិន័យអ្នកបើកបរយានយន្តមានជាតិអាល់កុលឬកម្រិតចាប់ពី០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ឡើងចំនួន១៥៩នាក់និងបានផាកពិន័យអ្នកបើកបរយានយន្តមានជាតិអាល់កុលឬកម្រិតចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឡើងទៅចំនួន៤៤០នាក់បានកសាងសំណុំរឿង ករណីគ្រោះថ្នាក់ចរាចរណ៍១២ករណី មនុស្ស ៦៦នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments