Ad Code

ដាក់​គោលដៅ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ​និង​ជាតិ​អាកុល​នៅ​ខណ្ឌ​ទួលគោក គ្មាន​អាវុធ​ឆ្លងកាត់ តែ​មាន​អ្នក​ស្រវឹង​ស្រា​ឆ្លងកាត់​ច្រើន​



ភ្នំពេញ​ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ បានសម្រេច​ធ្វើការ​ឃាត់​ម៉ូតូ​ជាច្រើន​គ្រឿង ខណៈ​ដែល​ម្ចាស់​របស់​វា​ជិះ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ជាតិ​អាកុល ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ហើយ​បាន​រកឃើញថា អ្នក​ទាំង​នោះបាន​ហូប​គ្រឿង​ស្រវឹង​លើស​ច្បាប់​ដែល​ត្រូវ​ផាកពិន័យ​។​

មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​ខណ្ឌទួលគោក​បានឲ្យ​ដឹងថា នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​
២​កើត​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​-​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​៧ ​ខែ​មិនា ​ឆ្នាំ​២០១៩​ កម្លាំង​ចម្រុះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក​ បានដាក់​គោលដៅ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ​និង​ជាតិ​អាកុល​ ត្រង់​ចំណុច​ផ្លូវ​លេខ​២១៧ ​កែង​ផ្លូវ​លេខ​២២៣ ​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ​ខណ្ឌទួលគោក​។

ការងារ​នេះ​ ដឹកនាំ​ដោយ​ លោក​ អ៊ិត ជុំនិត នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ទួលគោក លោក​វរសេនីយ៍​ទោ​ តី ​សុ​វណ្ណា​រ៉េត ​អធិការរង​នគរបាល​ខណ្ឌទួលគោក​ និង លោក​វរសេនីយ៍​ត្រី​ ប៊ួ​យ​ កុសល​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក ដោយ​ប្រើប្រាស់​កម្លាំង​សរុប​រួម​ចំនួន​៣៣​នាក់​។ ជា​លទ្ធផល ​មាន​យានយន្ត​ឆ្លងកាត់​គោលដៅ​ដៅ​ត្រួតពិនិត្យ​សរុប​ចំនួន​៥៤​គ្រឿង ក្នុង​នោះ​មាន រថយន្ដ​ចំនួន​១៧​គ្រឿង​ ម៉ូតូ​ចំនួន​៣៧ អាវុធ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​គ្មាន​។​

ចំពោះ​លទ្ធផល​ត្រួតពិនិត្យ​ជាតិ​អាកុល​មាន ជាតិ​អាកុល​ក្រោម​០,២៥​មិល្លីក្រាម ​ក្នុង​១​លីត្រ​ខ្យល់​ មាន​ចំនួន​១​នាក់ (​ម៉ូតូ​ចំនួន​១​គ្រឿង​ និង​រថយន្ត​ចំនួន​០​គ្រឿង​)​ កម្រិត​អប់រំ​។​

ជាតិ​អាកុល​ចាប់ពី​០,២៥​មិល្លីក្រាម​ ដល់​០,៣៩ មិល្លីក្រាម ​ក្នុង​១​លីត្រ​ខ្យល់​ មាន​ចំនួន​១​នាក់​(​ម៉ូតូ​ចំនួន​១​គ្រឿង​) ឃាត់​ម៉ូតូ​មាន​កម្រិត​ជាតិ​អាកុល​០,២៥​មិល្លីក្រាម ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ផាកពិន័យ​តាមច្បាប់​។ ជាតិ​អាកុល ​ចាប់ពី​០,៤០​មិល្លីក្រាម ​ក្នុង​១​លីត្រ​ខ្យល់​ឡើង​ទៅ​មាន​ចំនួន​២​នាក់ (​ម៉ូតូ​២​គ្រឿង​)​ ម៉ូតូ​មាន​កម្រិត​ជាតិ​អាកុល​០,៤១ ​និង​០,៥៥ មិល្លីក្រាម ​ឃាត់​ម៉ូតូ​ចំនួន​២​គ្រឿង​ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ ដើម្បី​ផាក​ពិន័យ​តាមច្បាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu