Ad Code

អធិការ​ស្រុក​សាលា​ក្រៅ ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ ​ពង្រឹង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​



​ប៉ៃលិន​ ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​  លោក​វរសេនីយ៍ទោ រី តារា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ​សង្គម និង​អនុវត្ត​ការងារ​នគរបាល និង​សហគមន៍ ប្រចាំ​ខែមីនា និង​ទិសដៅ​ភារកិច្ច​បន្ត ខែមេសា ដើម្បី​ត្រៀមលក្ខណៈ​បង្ការ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម សុវត្ថិភាព ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សាលា​ក្រៅ​។​

កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី លោក​អធិការរង​ស្រុក លោក លោកស្រី​ក្រោម​ឱវាទ​អធិការ​នគរបាល​ស្រុក នាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​បួន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ សរុប​៤២​រូប​។​

បន្ទាប់ពី​លោក​អនុសេនីយ៍ត្រី ពៅ សារ៉ាន់ នាយផ្នែក​សេនាធិការ និង​លោក​អនុសេនីយ៍ឯក អ៊ឹម ឬ​ទ្ធី អធិការរង​ស្រុក បាន​អាន​របាយការណ៍ និង​លិខិត​បង្គាប់​ការ​រួចមក លោក​វរសេនីយ៍ទោ រី តារា អធិការនគរបាល​ស្រុក​សាលា​ក្រៅ ដាក់បទបញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ ត្រូវខិតខំ​យកចិត្តទុកដាក់​ការងារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ​ឲ្យ​បានល្អ​បន្តទៀត​តាម​ជំនាញ​រៀងៗ​ខ្លួន​។​

លោក​អធិការ បាន​បន្តថា ​៖ គ្រប់​បណ្ដា​ផែន​ចំណុះ​អធិការ​ទាំងអស់​ត្រូវតែ​រួមរក្សា​សាមគ្គី​គ្នា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ត្រូវ​ក្ដាប់​សភាពការណ៍​ក្នុង​មូលដ្ឋាន ឲ្យ​បានល្អ​ប្រសើរ ហើយ​ប្រសិន​បើ​មាន​ហេតុការណ៍​អ្វី​កើតឡើង ត្រូវ​ចេញ​ប្រតិបត្តិការ​ភ្លាមៗ និង​រាយការណ៍​ជូន​ថ្នាក់លើ​ជាបន្ទាន់​ផងដែរ​។ ជាមួយគ្នានេះ​កងកម្លាំង​ទាំង ត្រូវ​រក្សា និង​ពង្រឹង​ការ សាមគ្គី​ភាពល្អ និង​គ្នា​ក្នុង​អង្គភាព ,​ការ​រួមគ្នា​ទប់ស្កាត់​ប​ទ​ល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ,​ការបង្ការ​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​, ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​, ការលុបបំបាត់​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ និង​ត្រូវគោរព​ និង​អនុវត្តតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ជាមួយគ្នានេះ ​លោក​អធិការ ក៏បាន​បញ្ជាក់ដែរថា​ មន្ត្រី​ដែល​ទទួលបន្ទុក​ធ្វើ​អត្តសញ្ញាណប័ណ្ណ ត្រូវ​ពង្រឹង​ការងារ​នេះ​ឲ្យ​បានល្អ​ប្រសើរ ធ្វើយ៉ាងណា​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​មិន​ត្រូវធ្វើ​តាមចិត្ត​ប្រជាពលរដ្ឋ​ឡើយ ដូចជា ពលរដ្ឋ​ខ្លះ​ឲ្យ​មន្ត្រី​យើង​ធ្វើ សុខចិត្ត​ផ្តល់​ថវិកា​ឲ្យ​មន្ត្រី​ជាដើម ប្រការ​មិនត្រូវ​យក​ថវិកា​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ធ្ងន់​ដល់​អង្គភាព និង​កិត្តិយស​យើង​ផង​ដែរ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu