Ad Code

ភ្លៀង​កក់ខែ​មួយ​មេ​ធំ​ លាយឡំ​ខ្យល់​កន្ត្រាក់​ បាន​វាយ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង​៥០​ខ្នង​ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​



ឧ​ត្ត​រ​មានជ័យ ​៖ ពីរ​ថ្ងៃ ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ បាន​រង​ការខូចខាត​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ ​ដូចជា ​របើក​ដំបូល​,​របើក​ជញ្ជាំង​,​ដួល​រលំ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២,២៣ ខែ​មីនា ឆ្នាំ​២០១៩ ក្នុងស្រុក​ចំនួន​២ ជិត​៥០​ខ្នង​ផ្ទះ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​ អិន​ កាយ​ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច នា​ថ្ងៃទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៩​ មាន​អាកាសធាតុ មេឃ​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​លើ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ​ស្រុក​ត្រពាំង​ប្រាសាទ​។​ ខ្យល់​បាន​បក់​បោក​បណ្តាលឲ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១១​ខ្នង​ផ្ទះ​។ ក្នុង​នោះ​មួយ​ខ្នង ត្រូវ​បាន​រង​ការ​ដួល​រលំ​ខូចខាត​ទាំងស្រុង​។​

​រីឯ​ លោក ឃុន ភិន អធិការ​ស្រុក​បន្ទាយ​អំពិល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៩ មាន​ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល​ លើ​ឃុំ​ចំនួន​បី ​សរុប​ចំនួន​៣៥​ខ្នង​ផ្ទះ រួមមាន​ ៖ ​
១.ឃុំ​គោក​មន​ចំនួន​៥​ខ្នង​ផ្ទះ​​
២.ឃុំ​បេង​ចំនួន​១៨​ខ្នង​
៣.​ឃុំ​អំពិល​ចំនួន​១៣​ខ្នង​ផ្ទះ​។

​ក្នុងនោះ​ដែរ ផ្ទះ​ធ្លាក់​ពី​ជើងតាង​,​របើក​ដំបូល​ផ្ទះ​,​របើក​សំយាប​ផ្ទះ​,​របើក​ជញ្ជាំង​ផ្ទះ​ និង​ខូចខាត​ដំបូល​សាលារៀន​ផង​ដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu