Ad Code

អតីត​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ កំពុង​ធ្វើ​សន្និសីទ​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​



ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​៩​និង​០៣​នាទី ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ នេះ អតីត​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​បាន​និង​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន ក្រោយ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

សូម​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​០៩​នាក់​ហើយ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​នៅ​នីតិសម្បទា​ឡើងវិញ ដែល​ក្នុងនោះ​រួមមាន ទី​១, លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។ ទី​២, លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង។ ទី​៣, លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី អតីត​សមាជិក​គណៈកម្មាធិការ​នាយក របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ។ ទី​៤, លោក កង គឹម​ហាក់ អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ទី​៥, លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ទី​៦, លោក អ៊ូ ចាន់​រ័ត្ន អតីត​តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ទី​៧, លោក ច័ន្ទ សិលា ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ ទី​៨, លោកស្រី ទេព សុ​ទ្ធី អតីត​តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។និង​ទី​៩, លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu