ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ស្រុកអន្លង់វែង ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ីម វណ្ណះ អធិការនគរបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកអន្លង់វែង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ រួមនឹងកម្លាំងទាំង៣ បាននាំយកប្រាក់បេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ទៅប្រគល់ជូនដល់គ្រួសារសពជាអតីតយោធាចូលនិវត្ត ឈ្មោះ ភុំ ភាព ភេទប្រុស អាយុ៧០ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺមហារីកសួត កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង០៣និង៣០នាទី នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការស.អ.កស្រុកអន្លង់វែង លោកប្រធាន ស.អ.ក. បានអានលិខិតចូលរួមមរណទុក្ខ របស់គណៈកម្មាធិការ ស.អ.ក.ស្រុកអន្លង់វែង បន្ទាប់មកលោក ស៊ីម វណ្ណះ អធិការនគរបាលស្រុកអន្លង់វែង ក៏បានមានមតិសំណេះសំណាលចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ នៃសពផងដែរ៕
Source: Kampuchea Thmey Daily
0 Comments