Ad Code

រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​​ប្រជាពលរដ្ឋ នៅ​បរិវេណ​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ​ វត្ត​ប្រាសាទ​សេក​សរ​នាម​ធំ​



ឧត្តរមានជ័យ ៖ ដោយមាន​ការណែនាំ​ពី​ លោក​វរសេនីយ៍ត្រី ញឹម សុខា អធិការរង ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោក​មន និង​កម្លាំង​ផ្នែក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឃុ​ល ភិន អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល និង​ដោយមាន​ការ​ចូលរួម​ពី​បងប្អូន​ប្រជា​ការពារ បាន​សហការ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​បរិវេណ​ប្រារព្ធ ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​ប្រាសាទ​សេក​សរ​នាម​ធំ ស្ថិត​នៅ​ភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ចូលរួម​យ៉ាង​ច្រើន​កុះករ។​

​ពិធីបុណ្យ​បញ្ចុះសីមា​ព្រះវិហារ​វត្ត​ប្រា​សា​សេក​សរ​នាម​ធំ​នេះ ត្រូវ​បាន​ចាប់ផ្តើម ​កាល​ពី​ថ្ងៃទី​២១ រហូត​ដល់ ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​វត្ត​ប្រាសាទ​សេក​សរ​នាម​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu