តាកែវ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវការគាំទ្រចំពោះពិធីបុណ្យពុទ្ធាភិសេក៧យប់៧ថ្ងៃនៅពុទ្ធគីរីកម្ពុជាស្ថិតនៅត្រាំកក់ខេត្តតាកែងយ៉ាងពេញទំហឹងស្របតាមកន្លងព្រះពុទ្ធសាសនាពីព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ។
ការគាំទ្រនេះធ្វើឡើងនេះ ខណៈពេលលោកជំទាវកិត្តិសង្គហបណ្ឌិតអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យពុទ្ធាភិសេកនៅពុទ្ធគីរីនាព្រឹកថ្ងៃទី១២ មីនាឆ្នាំ២០១៩ដែលជាគំនិតផ្ដួចផ្តើមដោយព្រះភិក្ខុបញ្ញាសិរី កែវ កក្កដា និងលោកជំទាវម៉ែន ភក្តី ហុក ឡង់ឌី ព្រមទាំងឯកឧត្តមឌី វិជ្ជា និងលោកជំទាវហ៊ុន ម៉ាណា និងបុត្រាបុត្រីព្រមទាំងសប្បុរសជនជាច្រើននាក់ទៀត។
ពិធីបុណ្យដ៏ធំ៧យប់៧ថ្ងៃមិនធ្លាប់មាននេះមិនដឹកនាំមនុស្សអោយដើរកន្លងព្រះពុទ្ធតែប៉ុណ្ណោះទេ ព្រះពុទ្ធ សាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។
ការរៀបចំមហាបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ជាក់នូវដំណាក់កាលព្រះប្រសូត និងដំណាក់កាលព្រះវិន័យ ហើយក៏ស្របទៅនឹងការរីកចម្រើននិងសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែម្តងដែលបានជំរុញអោយអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។ ទោះបីយ៉ាងណាក៏នៅមានបញ្ហាជាច្រើនដែលត្រូវ ដោះស្រាយ ដោយឈរលើទស្សនៈព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានឧទ្ទិសកោសល្យផលបុណ្យដែលមកពីពិធីមហាបុណ្យពុទ្ធាភិសេកចំនួន៧យប់៧ថ្ងៃព្រមទាំងការរាប់បាត្រព្រះសង្ឃជាង២០០អង្គនោះនិងបួងសួងសូមអោយវត្ថុសក្ដិសិទ្ធិក្នុងលោកតាមថែរក្សាប្រមុខដឹកនាំប្រទេសកម្ពុជាដែលមានសម្តេចតេជា ហ៊ុន សែនជានាយករដ្ឋមន្ត្រីមានសុខភាពល្អអាយុយឺនយូរដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការរីកចម្រើនបន្ថែមទៀតជ្រក ក្រោមម្លប់សន្តិភាពដែលមនុស្សក្នុងពិភពលោកប្រាថ្នាចង់បាន។
លោកជំទាវកិត្តិសង្គហបណ្ឌិតបាន ធ្វើការអំពាវនាវ ដល់ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments