Ad Code

ជនបរទេស​ម្នាក់ ​ដើរ​សុខៗ ​ស្រាប់តែ​ដួល​សន្លប់​ឈឹង​ ផ្អើល​នាំគ្នា​ជួយ​សង្គ្រោះ



ភ្នំពេញ ៖ បុរស​បរទេស​ម្នាក់ ​ដើរ​សុខៗ​ ស្រាប់តែ​ដួល​សន្លប់​ស្ដូកស្ដឹង មុខ​សណ្ឋាគារ​( ស៊ី​ធី សិន​ធឺ ) បង្ក​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ផ្លូវ​១៣០ កែង​ផ្លូវ​១៥ ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​បុរស​ជនបរទេស​រូប​នោះ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ដែល​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ មិន​ដឹង​ថា​ ជនជាតិ​ជប៉ុន ឬ​កូរ៉េ នោះ​ទេ​ បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ​១៣០ ពី​កើ​តទៅ​លិច ដោយមាន​ស្ពាយ​កាបូប និង​ដៃ​កាន់​កែវ​ទឹក ​ក្នុង​នោះ​មាន​កូន​ត្រី​ក្រឹម​៣​ទៅ​៤​ត្រី លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​សុំ​ខាង​សណ្ឋាគារ​( ស៊ី​ធី សិន​ធឺ )​ដើម្បី​ចូល​បន្ទប់​ទឹក មិនទាន់បាន​ចូល​ផង ​ក៏​ស្រាប់តែ​ដួល​សន្លប់​ស្ដូកស្ដឹង​តែម្ដង។

ភ្លាមៗ​នោះ​ បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដែល​នៅ​កន្លែង​កើតហេតុ ​បាន​នាំ​គ្នា​លើក​ជនរង​គ្រោះ​មក​ខាងក្រៅ​ ដើម្បី​សង្គ្រោះ​បឋម យក​ប្រេងខ្យល់​រឹត និង​ញី​ក្បាល នៅតែ​មិន​ដឹង​ខ្លួន ​ក៏​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​ខាង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​មក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ក្នុងពេលនោះ​ផង​ដែរ៕


 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu