Ad Code

រដ្ឋមន្ដ្រី​សុខាភិបាល​ ស្នើ​ដល់​ដៃគូ​ពាក់ព័ន្ធ បន្ដ​ជួយ​បណ្ដុះបណ្ដាល​ដល់​គ្រូពេទ្យ​កម្ពុជា



ភ្នំពេញ​ ៖ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួងសុខាភិបាល បាន​ស្នើ​ដល់ដៃ​គូ​សហប្រតិបត្តិការ​ទាំងអស់ រួមទាំង​ជប៉ុន កូរ៉េ និង​ដៃគូ​ដទៃទៀត បន្ដ​ជួយ​បណ្ដុះបណ្ដាល​ដល់​គ្រូពេទ្យ​កម្ពុជា​ពិសេស​លើ​ជំនាញ​ត្រ​ចៀ ក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង​ក​ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រូពេទ្យ​ឲ្យ​កាន់តែ ប្រសើរឡើង​ថែមទៀត។

ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​វេជ្ជសាស្ត្រ សមាគម​គ្រូពេទ្យ​ត្រចៀក ច្រមុះ បំពង់ក ស​ល្យ​សាស្ត្រ ក្បាល និង​ក កម្ពុជា សហប្រតិបត្តិការ ជាមួយ​មន្ទីរពេទ្យ JIKEI តូ​ក្យូ ជប៉ុន​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ ភ្នំពេញ​លោក​រដ្ឋមន្ដ្រី​បាន​មានប្រសាសន៍ថា «​ក្រោម​កិច្ចសហប្រតិបត្ដិការ និង​ការជួយ​បណ្ដុះបណ្ដាល​របស់​ភាគី​ដៃគូ​ពាក់ព័ន្ធ បាន​ជួយ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​យើង​ច្រើនណាស់​។ ជាក់ស្ដែង មន្ទីរពេទ្យ JIKEI ប្រទេស​ជប៉ុន ដែល​ជា​មន្ទីរពេទ្យ​មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ បាន​ជួយ​បណ្ដុះបណ្ដាល​ទាំង​ទ្រឹស្ដី និង​ការវះកាត់ ដល់​មន្ទីរពេទ្យ​កម្ពុជា​យើង​។ សម្រាប់​ភាគី​កូរ៉េ ក៏​ដូច្នេះ​ដែរ ពិសេស​ថ្មីៗ​នេះ បាន​ប្រើ​ឧបករណ៍​ទំនើប ដើម្បី​ព្យាបាល​ដល់​កុមារ គ​-​ថ្លង់​នៅ​កម្ពុជា​យើង ឲ្យ​អាច​ស្ដាប់​លឺ និង​និយាយ​បាន​ទៀត ដូច​មនុស្ស​ទូទៅ​បាន​»​។

លោក​រដ្ឋមន្ដ្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​នេះ នឹង​បន្ដ​ជួយ​គាំទ្រ​បន្ថែម​ទៀត ទាំង​ការបណ្ដុះបណ្ដាល បច្ចេកទេស និង​ផ្សេងទៀត ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​សុខាភិបាល ក្នុង​បម្រើ​នូវ​សេវា​សុខភាព ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​ប្រសើរឡើង។



លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បន្ដ​ជួយ​គាំទ្រ​កន្លងមកនេះ ដែល​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន ជួយ​ដល់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។

ជា​មួយ​គ្នា​នេះដែរ​ លោករ​ដ្ឋ​មន្ដ្រី​សុខាភិបាល​បាន​ជំរុញ​ដល់​ប្រធាន​សមាគម​អាណត្តិ​ទី​៨​នេះ បន្ដ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុង​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​សមាជិក​របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​ប្រទេស​យើង បាន​រីកចម្រើន​ទាន់​ប្រទេស ក្នុង​តំបន់​ក៏ដូចជា​សាកលលោក។

លោក​សាស្ត្រាចារ្យ​ជំនួយ ប៉ូ រដ្ឋា ប្រធាន​សមាគម​គ្រូពេទ្យ​ត្រចៀក ច្រមុះ បំពង់ក ស​ល្យ​សាស្ត្រ ក្បាល និង​កម្ពុជា​បាន​មានប្រសាសន៍ថា ​សមាគម​តែងតែ​សហការ​ជាមួយ​ជាមួយ​ក្រុមគ្រូពេទ្យ​នៅ​តាម​បណ្តា​ប្រ​ទេ ស​មួយចំនួន​ដូចជា​បារាំ​ថ ម៉ាឡេស៊ី អង់គ្លេស អាមេរិក អូស្ត្រាលី នេ​ប៉ាល់ សាំង​ហ្គា​ពួរ​ដើម្បី​ជួយ​វះកាត់​ជួន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​និង​ជួយ​បង្ហាត់បង្រៀន​ជំនាញ​ឬ​ផ្លាស់ប្តូរ​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ ដល់​ក្រុម​គ្រូពេទ្យ​ថ្មីៗ​និង​និស្សិត​ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​មាន​សីលធម៌​វិជ្ជាជីវៈ​ថ្លៃថ្នូរ​ស្តង់ដារ​តែមួយ ប្រើ​ភាសា​តែមួយ​ដើម្បី​ព្យាបាល​ដល់​អ្នកជំងឺ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្តល់​ទំនុកចិត្ត​និង​ភាពជឿជាក់​មកលើ​សេវា​រដ្ឋ​សំដៅ​កាត់បន្ថយ​ការចេញ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។



ជាង​នេះទៅ​ទៀត​ ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មកពី​ប្រទេស​កូរ៉េ​បានធ្វើការ​វះកាត់​ជំងឺ​គ​ថ្លង់​ជួន​ដល់​ប្រជាពលរដ្ឋ​ពិសេស​កុមារ នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាចមាន​ជីវិត​ថ្មី​អាច​ស្តាប់​ឬ​និយាយបាន​ដូច​មនុស្ស​ទូទៅ​ព្រមទាំង​អាច​ចូលរួម​នៅក្នុង​សកម្មភាព​នានា​ក្នុងសង្គម​បាន​ពេញលេញ ។​

លោក​សាស្ត្រាចារ្យ​ជំនួយ​បាន​បន្ត​ថា ​ជាពិសេស​ក្នុង​ឱកាស​បើក​វេទិកា​វេជ្ជសាស្ដ្រ អាណត្ដិ​ទី​៨​នេះ ដែល​សហការ ជាមួយ​មន្ទីរពេទ្យ JIKEI ប្រទេស​ជប៉ុន​, កូរ៉េ និង​ប្រទេស​ថៃ​ក៏​ជា​ឱកាស​ជួបជុំ​សាមគ្គី​ដ៏​រឹងមាំ​មួយ​ផង​ដែរ រវាង​សមាជិក សមាជិកា​សមាគម​ទាំងអស់ ទាំង​ក្នុង​និង​ក្រៅ​ទេស​ដើម្បី​បាន​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ឲ្យ​គ្នា​ទៅវិញទៅមក​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu