Ad Code

ពួក​ជី​ហាដ​និយម​ ចាក​ចេញពី​រូង​ក្រោម​ដី​ដើម្បី​ចុះចាញ់ ​បន្ទាប់ពី​ការដួលរលំ​នៃ "​រដ្ឋ Caliphate"



ពួក​ជី​ហាដ​និយម​ក្រុម​រដ្ឋ​ឥស្លាម​រាប់សិប​នាក់​បាន​ចាក​ចេញពី​ផ្លូវ​រូង​ក្រោម​ដី​ដើម្បី​ចុះចាញ់​កងកម្លាំង​ដែល​គាំទ្រ​ដោយ​អាមេរិក​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ​មួយថ្ងៃ​បន្ទាប់ពី "​រដ្ឋ Caliphate" របស់​ពួកគេ​ត្រូវបាន​គេ​ប្រកាសថា បរាជ័យ។

​ជនជាតិ​ឃើ​ដ​របស់​ស៊ី​រី​បាន​ព្រមាន​ថា ថ្វីបើ​មានការ​រលាយ​នៃ​រដ្ឋ​នេះ​ក៏ដោយ​ប៉ុន្តែ​ពួក​ជី​ហាដ​និយម​បរទេស​រាប់ពាន់នាក់​ដែល​ពួកគេ​ឃាត់ឃាំង​គឺជា​គ្រាប់បែក​កំណត់​ពេលដែល​ពិភពលោក​ចាំបាច់​ត្រូវ​ដោះ​ជាបន្ទាន់​។​
​អ្នកយកព័ត៌មាន AFP ម្នាក់​បាន​សង្កេតឃើញ​មនុស្ស​រាប់សិប​នាក់​ដែល​ភាគច្រើន​ជា​បុរស​រត់​ចេញពី​មូលដ្ឋាន​ជី​ហាដ​នៅក្នុង​ភូមិ​ដាច់ស្រយាល Baghouz ក្បែរ​ព្រំដែន​អ៊ីរ៉ាក់​ដើម្បី​ឡើង​ជិះ​រថយន្ត​ភី​ក​អាប់​។​

អ្នកនាំពាក្យ​ជនជាតិ​ឃើ​ដ​ឈ្មោះ Jiaker Amed បាន​និយាយថា "​ពួកគេ​គឺជា​អ្នក​ប្រយុទ្ធ​ក្រុម IS ដែល​បាន​ចាក​ចេញពី​ផ្លូវ​រូង​ក្រោម​ដី​ហើយ​បាន​ចុះចាញ់​នៅថ្ងៃនេះ​" ។ លោក Amed បាន​បន្ថែមថា "​អ្នកខ្លះ​ទៀត​នៅតែ​អាច​កំពុង​លាក់ខ្លួន​នៅ​ខាងក្នុង​"​។​

មេដឹកនាំ​ពិភពលោក​បាន​សាទរ​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​។​
​ប៉ុន្តែ​មន្ត្រី​ការបរទេស​កំពូល​សម្រាប់​តំបន់​ពាក់កណ្តាល​ស្វយ័ត​ឃើ​ដ​បាន​ព្រមាន​ថា សមាជិក​ក្រុម IS ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​គឺ​នៅតែ​បង្ក​ជាការ​គំរាមកំហែង​មួយ​។​

លោក Abdel Karim Omar បាន​ប្រាប់ AFP ថា “​មាន​យុទ្ធជន​រាប់ពាន់នាក់​រួមទាំង​កុមារ​និង​ស្ត្រី​និង​មកពី​៥៤​ប្រទេស​ដោយ​មិន​រាប់បញ្ចូល​ទាំង​អ៊ីរ៉ាក់​និង​ស៊ី​រី​ទេ​ដែលជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​និង​គ្រោះថ្នាក់​ដល់​យើង​និង​សហគមន៍​អន្តរជាតិ​”​។​

លោក​ក៏បាន​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​បក្សពួក​របស់​ក្រុម IS ផងដែរ​។​
SDF កំពុង​បន្ត​អនុវត្ត​ប្រតិបត្តិ​ការដើ​ម្បី​កម្ចាត់​ជន​ជី​ហា​ដដែល​នៅ​សេសសល់​នៅក្នុង​តំបន់​នោះ​និង​រកឱ្យឃើញ​ឃ្លាំង​សម្ងាត់​អាវុធ​។​

យោងតាម SDF បានឱ្យដឹងថា មនុស្ស​ចំនួន​៦៦,០០០​នាក់​បាន​ចាក​ចេញពី​ទឹកដី​ក្រុម IS ចុងក្រោយ​ចាប់តាំងពី​ខែមករា​មក​ដែល​រួមមាន​ទាំង​ជន​ជី​ហា​៥​ពាន់​នាក់​និង​សាច់ញាតិ​២៤,០០០​នាក់​របស់​ពួកគេ​ផងដែរ​៕AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu