Ad Code

Canon បើក​សម្ពោធ​កាមេរ៉ា​ EOS R/ EOS RP ក្នុង​ភោជនីយដ្ឋាន SENZE Bistro Bar



ភ្នំពេញ ​៖​ Canon I-Qlick បាន​រៀបចំ​ពិធី​សម្ពោធ​ផលិតផល​ថ្មី​កាមេរ៉ា ស៊េរី EOS R/EOS RP របស់ខ្លួន​ដែល​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ម៉ោង ៥:៣០​នាទី រហូតដល់ ម៉ោង​៨:៣០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​ភោជនីយដ្ឋាន SENZE Bistro Bar ដែលមាន​អាសយដ្ឋាន​នៅលើ​ផ្លូវ​លេខ ៥១ កែង​ជាមួយ​ផ្លូវ ២២៨ រាជធានី​ភ្នំពេញ។

ជាមួយនឹង​ការបើក​សម្ពោធ​នូវ​កាមេរ៉ា​ប្រភេទ​ថ្មី ស៊េរី EOS R/ EOS RP I-Qlick បាន​អញ្ជើញ ភ្ញៀវ​កិត្តិយស ដែល​ភាគច្រើន​សុទ្ធ​សឹង​ជា​អ្នកជំនាញ​ក្នុង វិស័យ​ថតរូប និង​ជា​អ្នក​ថតរូប​អាជីព​នៅក្នុង​ប្រទេស​កម្ពុ​ជា​ផងដែរ​។​

​ម្យ៉ាងវិញទៀត ការសម្ពោធ​មួយ​នេះ ក៏មាន​ការ​ពណ៌នា​អំពី​លក្ខណៈពិសេស​ផ្សេងៗ​របស់ កាមេ​រ៉ា ដោយ​លោក ហ៊ីម ដា​វុ​ធ ថែមទាំង​មានការ​ចូលរួម​ពី អ្នក​ថតរូប​អាជីព គឺ​លោក Jerry Thai និង លោក Miller ដែល​បានមក​ធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់ កាមេ​រ៉ា ស៊េរី​ថ្មី​ប្រភេទ EOS R/ EOS PR​។​

ជាមួយនឹង​ការសម្ពោធ កាមេ​រ៉ា​ស៊េរី​ថ្មី EOS R/EOS RP ផងដែរ អ្នកប្រើប្រាស់​អាច​ស្វែងរក​នូវ​លក្ខណៈពិសេស​ជាច្រើន​ដូចជា ប្រភេទ​កាមេ​រ៉ា full frame mirrorless ជាដើម​។ ជាមួយ​កាមេ​រ៉ា Canon ស៊េរី EOS R/EOS RP គឺ​ភ្ជាប់​មក​ជាមួយនឹង full frame CMOS sensors ដែល​អាច​ផ្ដល់អោយ​លោកអ្នក​នូវ គុណភាព​នៃ​រូបភាព​កាន់តែច្បាស់ ក្រៅពីនេះ full frame sensors អាច​បំបាត់​នូវ crop factor ដែល​កើតឡើង​មកពី sensors មាន​កម្រិត​តូច ហើយ​លោកអ្នក​អាច​ប្រើប្រាស់ wide angel lenses ដែល​ធ្វើអោយ​រូបភាព​កាន់តែ​អស្ចារ្យ។

កាមេ​រ៉ា ស៊េរី​ថ្មី​ប្រភេទ EOS R/EOS RP មាន​គ្រឿង​បន្ថែម​ដែល​អាច សម្រួល​ជាមួយ​ការប្រើប្រាស់ ប្រភេទ Canon EF និង ស៊េរី EF-S lenses ដែល​អាច​ប្រើប្រាស់​ជាមួយនឹង lenses ផ្សេងៗ​ផងដែរ។

Canon បាន​នាំមក​នូវ​អ្វីដែល​ពិសេស​នោះ​គឺ វត្តមាន​របស់ Natacha Van ដែលជា ច្នៃ​ម៉ូត​សម្លៀកបំពាក់ អន្ដរជាតិ ហើយ​អ្នកចូលរួម​ទាំងអស់​អាច​សាកល្បង​ជាមួយនឹង កាមេ​រ៉ា ប្រភេទ​ថ្មី ស៊េរី EOS R/EOS RP ដោយ​ផ្តិត​នូវ រូបភាព ដែល​បាន​តាំង​បង្ហាញ ដោយ​ការឆ្នៃ​ម៉ូត​ដ៏​អស្ចារ្យ​របស់ Natacha Van។

រីឯ SENZE Bistro Bar គឺ​បង្កើតឡើង​សម្រាប់​បម្រើ អតិថិជន​ទាំងអស់ នូវ​ឧបករណ៍​ទាន់សម័យ និង​សម្រួល​ដល់ ការងារ​ផ្ទាល់ខ្លួន ហើយក៏​អាច​រីករាយ​ជាមួយនឹង​ការបរិភោគ​នូវ កាហ្វេ SENZE house blend Peacock និង​អាហារ​ឆ្ងាញ់ៗ​ជាច្រើន​ទៀត​។ វា​គឺជា​កន្លែង​ដែល​ពោ​ពេញ​ទៅដោយ​បច្ចេកវិទ្យា និង​ជួយ​សម្រួល​ដល់​ការងារ​របស់លោក​អ្នក​ផងដែរ ។ SENZE Bistro Bar ក៏​ជា​កន្លែង សម្រាប់​ណាត់ជួប និង ជា​កន្លែង​សម្រាប់​ការប្រជុំ​ខ្នាតតូច ដែលមាន​ផ្ដល់ជូន​នូវ ឧបករណ៍​បញ្ចាំង​slide ម៉ាស៊ីន​ព្រី​ន​។ រ​ទន្ទឹម​និង​នេះ​ផងដែរ អតិថិជន​ក៏​អាច​សាកល្បង​នូវរស់​ជាតិ​អាហារ​ឆ្ងាញ់ៗ បែប​អន្ដរជាតិ បែប​អ៊ឺរ៉ុប និង​បែប​អាស៊ី ។​

SENZE Bistro Bar គឺ​ថែមទាំង​មាន ម្ហូប​បែប អាស៊ី ដែលមាន​ផ្ដល់ជូន​ដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយ​និង​ម្ហូប​បែប​អាស៊ី ឆ្ងាញ់ៗ​ជាច្រើន និង​ម្ហូប​បែប អ៊ឺរ៉ុប ដែលមាន​ដូចជា Char Grilled Chicken cutlet ជាមួយនឹង Green Pepper និង​មាន Spaghetti Carbonara ផងដែរ​។​

ជាមួយនឹង​កាហ្វេ ក្នុងស្រុក អតិថិជន ក៏​អាច​រីករាយ​ជាមួយនឹង​កាហ្វេ​ពិសេស Peacock brand ដែលមាន​លក់​នៅក្នុង SENZE Bistro Bar និង Ice blended Pineapple Tart Freeze និង Oreo Black forest ដែល​យើងទាំងអស់គ្នា​គួរតែ​សាកល្បង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu