Ad Code

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រុងប្រយ័ត្ន ​ត្រូវ​រថយន្តក្រុង​ក្រុមហ៊ុន​R.S រស្មី​សៀមរាប បុក​ពេញទំហឹង​បាន​ឲ្យ​ស្លាប់​ម្នាក់



សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ដោយ​មិន​ប្រុងប្រយ័ត្ន​ត្រូវ​បាន​រថយន្តក្រុង​ក្រុមហ៊ុន​R.S រស្មី​សៀមរាប បុក​ពេញទំហឹង​បាន​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​។



ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​០៥នាទី​ ថ្ងៃទី​១៩ ​ខែមីនា​ ឆ្នាំ​២០១៩ ក្នុងភូមិ​អង្គ្រង​ឃុំ​កន្ទ្រាំ​ង ​ស្រុក​ប្រាសាទបាគង លើ​កំ​ណាត​ផ្លូវជាតិ​លេខ​៦​។

លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ​ស៊េរី​០១៩ ​ពណ៌​ខ្មៅ​ ស្លាកលេខ​គ្មាន​បើកបរ​ដោយ​ឈ្មោះ​ម៉ោង ម៉ាន​ភេទប្រុស ​អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ពាក់​ស្គរ ​ឃុំ​ខ្នារ​ពោធិ៍​ ស្រុក​សូទ្រនិគម​។ ករណីនេះ​គឺ​បើកបរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​ប៉ះទង្គិច​និង​រថយន្តក្រុង​ក្រុមហ៊ុន​R.S រស្មី​សៀមរាប ម៉ាក​ហ៊ីយ៉ានដាយ ​ពណ៌​ស​ពាក់​ស្លាកលេខ​សៀមរាប 2A-0949​ បើកបរ​ដោយ​ឈ្មោះ​មិន​ស្គាល់​បើកបរ​មាន​ទិសដៅ​ពី​កើត​លិច​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​អ្នកបើកបរ​ម៉ូតូ​ខូចខាត​ម៉ូតូ​១​គ្រឿង​ខូច​ធ្ងន់​,​រថយន្ត​១​គ្រឿង​ស្រាល​។



លោក​បន្ថែម​ថា មូលហេតុ​ម៉ូតូ​បើកបរ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​។ បច្ចុប្បន្ន​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ជំនាញ​អូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​។ ​រីឯ​សព​បាន​ប្រគល់​ឲ្យ​បងប្អូន​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu