ភ្នំពេញ ៖ ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron មានបច្ចេកវិទ្យា Clean & GlideTechnology បានបង្ហាញឲ្យឃើញពីការលាងសម្អាតប្រព័ន្ធប្រេង បានយ៉ាងល្អឥតខ្ចោះ បើធៀបទៅនឹងរថយន្ត ដែលចាក់ប្រេងឥន្ធនៈគុណភាពមិនល្អ។
លទ្ធផលចេញពី162 ស៊ូប៉ាប់ពីការពិនិត្យរថយន្តចំនួន២៣នៅកម្ពុជា បានបង្ហាញថា រថយន្ត ដែលប្រើប្រាស់ប្រេងឥន្ធនៈ កាល់តិច ទទួលបានពិន្ទុជាមធ្យម 9.7 លើ 10 ទៅលើភាពស្អាត ក្នុងស៊ូប៉ាប់ម៉ាស៊ីន ដែលល្អខ្លាំងបើធៀបទៅប្រេងឥន្ធនៈដែលជាដៃគូប្រកួតប្រជែងធំៗ ដែលទទួលបានពិន្ទុមធ្យមត្រឹមតែ 7.6 លើ 10។
ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នៅប្រទេសកម្ពុជាបង្ហាញថា ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron:registered: ផ្តល់នូវប្រព័ន្ធលាងសម្អាតដ៏អស្ចារ្យ ជាមួយលទ្ធផលពិន្ទុទទួលបានជាមធ្យម 9.7 លើ 10 ទៅលើភាពស្អាតក្នុងស៊ូប៉ាប់ម៉ាស៊ីន។
លោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា “អ្នកបើកបរយានយន្តជាធម្មតាមិនដឹងពីស្ថានភាពនៃយានយន្តរបស់ខ្លួនទេ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ផ្តល់ឱកាសឲ្យយើង បង្ហាញដល់អ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាបានដឹងថា ប្រេងឥន្ធនៈកាល់តិច ជាមួយ Techron:registered: ជួយរក្សាម៉ាស៊ីនយានយន្តបានស្អាត ផ្តល់ឲ្យយានយន្តដំណើរការល្អ ដោយមិនគិតពីអាយុកាលយានយន្តរបស់ពួកគេ”។ លោកបានបន្តឲ្យដឹងទៀតថា “ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នៅប្រទេសកម្ពុជានេះ បានបង្ហាញពីលទ្ធផលគួរឲ្យចាប់អារម្មណ៍ សម្រាប់ប្រភេទរថយន្តចាស់ៗដែលចាក់ប្រេងឥន្ធនៈកាល់តិចទៀងទាត់ យើងពិនិត្យឃើញថានៅក្នុងស៊ូប៉ាប់ម៉ាស៊ីនគឺនៅតែមានស្ថានភាពល្អបំផុត” ។
លោក Greg Engeler ដែលជាអ្នកឯកទេសវិស្វកម្មផ្នែកផលិតផលរបស់ក្រុមហ៊ុន Chevron នៅអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ឲ្យដឹងថា “ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ជួយបង្ហាញអ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាស្វែងយល់ថា មិនមែនគ្រប់ប្រភេទប្រេងឥន្ធនៈសុទ្ធតែផលិតឡើងមានគុណភាពល្អដូចគ្នានោះទេ។ តាមរយៈការធ្វើតេស្តដោយផ្ទាល់នេះ បញ្ជាក់យ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជួយឲ្យគ្រប់ផ្នែក សំខាន់ៗនៃម៉ាស៊ីនស្អាត ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ 5 យ៉ាងដូចជា ធ្វើឲ្យម៉ាស៊ីនខ្លាំង សន្សំសំចៃប្រេង កាត់បន្ថយផ្សែង ម៉ាស៊ីនដំណើរការល្អ និងបង្កើនទំនុកចិត្ត”។ លោកបានបន្តឲ្យដឹងទៀតថា “នេះក៏ជាលើកដំបូង ដែលប្រេងឥន្ធនៈ កាល់តិច ជាមួយបច្ចេកវិទ្យា Techron:registered: ថ្មី បានធ្វើតេស្តក្រោមស្ថានភាពរថយន្តនៅកម្ពុជា ដែលចាក់ប្រេងឥន្ធនៈផ្សេងៗ នៅក្រោមលក្ខខ័ណ្ឌនៃបរិយាកាស ការបើកបរ និងចរាចរណ៍ដូចគ្នា។ យើងពិតជាមានមោទនភាព ដែលបច្ចេកវិទ្យាលាងសម្អាត Clean and Glide ចុងក្រោយបង្អស់នេះ បង្ហាញពីថាមពលលាងសម្អាតដ៏អស្ចារ្យ ដើម្បីជួយឲ្យម៉ាស៊ីនយានយន្តរបស់អតិថិជនយើងដំណើរការល្អបំផុត”៕
Source: Kampuchea Thmey Daily
0 Comments