Ad Code

ឡុង ណង​សៅ និង គួ​ន សុវណ្ណ កក់​កៅអី​ជុំ​ទី​២ TV5 Boxing Knock-Out Series54Kg



ឡុង ណង​សៅ អ្នក​ប្រដាល់​វ័យក្មេង​មកពី​ក្លឹប​សាល​វ័​ន្ដ​កីឡា និង គួ​ន សុវណ្ណ​អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ បាន​កក់​កៅអី​សម្រាប់​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​ជុំ​ទី​២ សម្រាប់​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement បន្ទាប់ពី​ពួកគេ​ទាំងពីរ​ឈ្នះ​លើ​ដៃគូ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ កាលពី​យប់​ថ្ងៃទី៩ ខែមីនា ឆ្នាំ​២០១៩ ​នៅ​សង្វៀន​TV5 ព្រែកកំពឹស​នោះ។
​ ​
អ្នក​ប្រដាល់​វ័យក្មេង ឡុង ណង​សៅ ប្រើពេល​មិន​ដល់​មួយ​ទឹក​ផង​បាន​ផ្ដួល​អ្នក​ប្រដាល់​វ័យក្មេង​ដូច​គ្នា​ គឺ​ប្រាក់ ស៊ី​ណាត ក្លិប​តា​ឯក​ដំបង​ដែក​មានរិ​ទ្ធ ឲ្យ​សន្លប់។ ណង សៅ​ បាន​ប្រើ​ជើង​ទាត់​ធ្វើ​ឲ្យ​ស៊ី​ណាត​ ដួលសន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី១។​

​ស៊ី​ណាត​ បាន​ខ្ទាត​ចេញពី​ការប្រកួត​យ៉ាង​រហ័ស​បំផុត ក្នុងខណៈដែល​ឡុង ណង​សៅ​ ត្រូវ​បន្ត​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​ទី​២​ទៀត​នោះ។​

​អ្នក​ប្រដាល់ គួ​ន សុវណ្ណ បាន​យកឈ្នះ​អ្នក​ប្រដាល់ សួ ចាន់​រាជ មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ​បាន​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។​

​ក្នុងការ​ប្រកួត​ដែលមាន​តែ​៣​ទឹក​នោះ សុវណ្ណ​ មានប្រៀប​លើ​ចាន់​រាជ​ទាំង​៣​ទឹកតែ​ម្ដង។​ ចាន់​រាជ​បាន​ខ្ទាត​ចេញពី​ការប្រកួត ក្នុងខណៈដែល​សុវណ្ណ​កក់​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​២​ទៀត​នោះ។

សូមបញ្ជាក់ថា ក្នុងចំណោម​ចៅក្រម​៥​រូបនោះ មាន​៤​រូប​ហើយ​ដែល​ផ្ដល់​ពិន្ទុ​ឲ្យ​សុវណ្ណ​ឈ្នះ និង​មាន​តែ​មួយរូប​ប៉ុណ្ណោះ ​ដែល​ផ្ដល់​ពិន្ទុ​ឲ្យ ចាន់ ​រាជ ​ឈ្នះ។​
​ ​
ចំពោះ ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​អេ​លី​ត សាន់ ​ត្រូវ​អ្នក​ប្រដា​ល់វ័យ​ចំណាស់​របស់​ថៃ រ៉េ ដា (Re Da)​ទាត់​ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី​៤។​

​អេ​លី​ត សាន់ ដែល​ចូលចិត្ត​ស៊ីជើង​គូប្រកួត​នោះ ពេល​ជួប​ជាមួយ​រ៉េ ដា គេ​បែរជា​ខូច​ជើង​ដោយសារ​រ៉េ ដា​ ទៅវិញ។ អេ​លី​ត សាន់ ដែលជា​អ្នក​នាំអាទិ៍​វាយប្រហារ​ជើង​ក្រោម​មុន​នោះ ត្រូវ​រ៉េ ដា​ វាយ​ប្រហារ​សង​វិញ ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​លើក​ទង់ជ័យ ស សុំ​ចុះចាញ់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤​តែម្ដង។​
​ ​
ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ណាក់ សុខា មកពី​ក្លិប​យុវ​វាល​ស្បូវ ​ត្រូវ​អ្នក​ប្រដាល់​ចាន់ វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ ប្រើ​កែង​វាយ​ឲ្យ​សន្លប់​ទឹក​ទី​២។​

​នៅ​ទឹក​ទី ១ ណាក់ សុខា ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​មួយ​លើក ហើយ​បន្ទាប់ពី​ត្រូវ​មួយ​កណ្ដាប់ដៃ​របស់​វិបុល​ នោះ។​ និយាយ​រួម ណាក់ សុខា ត្រូវ​អាជ្ញាកណ្ដាល​ព្រមាន​ឲ្យ​វាយ តែ​មើល ​សុខា ហាក់​ដូច​ញញើត​កណ្ដាប់ដៃ​របស់​វិបុល ទើប​គេ​មិនសូវ​ហ៊ាន​ប្រថុយ។​ យ៉ាងណា មកដល់​ទឹក​ទី​២ សុខា​ សន្លប់ ដោយ​កែង​របស់ វិបុល៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu