ការតែតបាល់របស់ខ្សែការពារ Marcos Alonso និងវិរភាពសង្គ្រោះបាល់របស់អ្នកចាំទី Kepa Arrizabalaga បានជួយឲ្យក្រុម Chelseaយកឈ្នះក្រុម Prague១-០នៅការប្រកួតជើងទី១វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Europa Leagueរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។
កីឡាករសញ្ជាតិអេស្ប៉ាញ Alonso បានទម្លុះភាពទាល់ច្រកសម្រាប់ក្រុមមកពីទីក្រុងឡុងដ៍ខាងលិចមួយនេះ នៅនាទី៨៦ ពេលដែលគាត់រត់កាត់ពីក្រោយខ្សែការពារ២នាក់ រួចតែតបាល់បញ្ចូលទីបានសម្រេចពីការបញ្ជូនបាល់របស់កីឡាករ Willian។
គ្រូបង្វឹករបស់ក្រុម Chelseaលោក Maurizio Sarri បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ជាមួយនឹងលទ្ធផលមួយនេះ ហើយនិងទម្រង់លេងដ៏អស្ចារ្យក្រុមរបស់លោក ដោយសារតែពេលនេះ យើងអាចនឹងរងគ្រោះច្រើនជាងនេះ។
លោកបន្តថា កាលពីមុន ពេលដែលយើងមានបញ្ហា យើងបានរបូតគ្រាប់បាល់ភ្លាមៗ ប៉ុន្តែនៅពេលនេះយើងមិនបណ្តោយឲ្យរបូតគ្រាប់បាល់ណាមួយនោះឡើយ។
សូមបញ្ជាក់ថា លោក Sarri បានធ្វើការផ្លាស់ប្តូរទម្រង់លេងកីឡាករ៧នាក់ពីក្រោយដែលបានយកឈ្នះក្រុម West Ham២-០នៅការប្រកួត Premier Leagueកាលពីថ្ងៃចន្ទ ក្នុងនោះកីឡាករ Eden Hazardទុកលេងជាកីឡាករបម្រុងនៅកន្លងម៉ោងចុងក្រោយ៕
Source: Kampuchea Thmey Daily
0 Comments