ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ដោយគោយន្តកន្ត្រៃ០១គ្រឿង បើកបរល្បឿនលឿន បណ្តាលឲ្យក្រឡាប់បណ្ដាលឲ្យស្លាប់០១ និងរងរបួសធ្ងន់ចំនួន២០នាក់ (ទិសដៅចុះពីលើភ្នំច្រកជប់គគីរ)។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចអូរត្រជាក់ចិត្ត ស្ថិតនៅភូមិជប់គគីរ ខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកជិះគោយន្ត សរុប២១នាក់ ស្រីចំនួន១៤នាក់ របួសធ្ងន់សរុប២០នាក់ ស្លាប់០១នាក់ ឈ្មោះ គុណ វិសាល ភេទប្រុស អាយុ២៤ឆ្នាំ។
សមត្ថកិច្ចបានបន្តថា អ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ គុណ បារាំង ភេទប្រុស អាយុ១៧ឆ្នាំ ហើយជនរងគ្រោះទាំងអស់ មានទីលំនៅ នៅភូមិត្រពាំងធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នៅហេតុការណ៍ខាងលើ កម្លាំងសមត្ថកិច្ចនៅនឹងប៉ុស្តិ៍ច្រកជប់គគីរ បានជួយអន្តរាគមន៍ ដល់ជនរងគ្រោះលើកដាក់រថយន្ត បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ចូលតាមច្រកជប់គគីរ៕
Source: Kampuchea Thmey Daily
0 Comments