រដូវកាលរបស់កីឡាករ Harry Kaneអាចនឹងហួលពេលហើយ ក្រោយពីក្លិប Spursបានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះ បានរងរបួសធ្ងន់ធ្ងរត្រង់កជើងឆ្វេងរបស់គាត់ អំឡុងជ័យជំនះរបស់ពួកគេលើក្រុម Man Cityនៅការប្រកួត Champions League។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្លិប Spursបាននិយាយផងដែរថា ការពិនិត្យមើលបង្ហាញថា ខ្សែបម្រើ Dele Alli បានរងរបួសប្រអប់ដៃឆ្វេងរបស់គាត់អំឡុងជ័យជំនះនោះផងដែរ ប៉ុន្តែគាត់នៅអាចលេងជាមួយក្រុមជ្រុះពីតារាង Huddersfield Townនាចុងសប្តាហ៍នេះ។
ក្លិប Spursបាននិយាយថា បន្ទាប់ពីការវាយតម្លៃស្ថានភាពរបួសរយៈពេល២ថ្ងៃកន្លងមកនេះ យើងអាចអះអាងបានថា កីឡាករ Harry Kane បានរងរបួសដាច់សរសៃកជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយការអង្កេតលើរបួសគាត់នឹងត្រូវបន្តធ្វើឡើងដោយក្រុមគ្រួពេទ្យរបស់ពួកយើង។
កីឡាករ Kaneដែលបានរងរបួសតែមួយក្នុងរដូវកាលនេះ បានដើរចេញពីទឹកដីថ្មីរបស់ក្លិប Spurs ដោយមានកាន់ឈើច្រត់ ក្រោយពីរងរបួស ពេលដែលគាត់ប៉ះទង្គិចជាមួយកីឡាករ Fabian Delph នៅដើមតង់ទី២។
ក្រោយសម្រេចបានជ័យជំនះ១-០ ដែលនឹងធ្វើឲ្យពួកគេស្ថិតនៅលើទីតាំងប៉ូលក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions Leagueជាលើកដំបូងមិនធ្លាប់ដែលមាននោះ គ្រូបង្វឹក Mauricio Pochettino បាននិយាយថា កីឡាករ Kaneអាចនឹងអវត្តមានពីរយៈពេលសេសសល់ក្នុងរដូវកាលនេះ៕
Source: Kampuchea Thmey Daily
0 Comments