រតនគិរី ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលចូលក្នុងព្រៃទៅរើសផ្លែសំរ៉ង បានរាលកៃកាំភ្លើងកៃច្នៃត្រូវខ្លួនឯង។
ហេតុការណ៍ផ្ទុះអាវុធកែច្នៃត្រូវខ្លួនឯងបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចភ្នំវាលធំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាវែងក្រោម ស្រុកតាវែង។
មន្ត្រីនគរបាលស្រុកតាវែងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សឺប ចាន់ផុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីយោធា អង្គភាពវរលេខ២៨៤ (គ) កងពលតូច១២៨ ខេត្តស្ទឹងត្រែង បានត្រូវគ្រាប់កាំភ្លើងកែច្នៃខ្លួនឯងស្លាប់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យសាកសព រួចហើយបានប្រគល់ទៅឲ្យបងប្អូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments