Ad Code

សហរដ្ឋអាមេរិក​នឹង​ប្រកាស​ចាត់ទុក​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ថា​ជា​ក្រុម​ភេរវកម្ម



សហរដ្ឋអាមេរិក​ នឹង​ចាត់​ទុក​ឆ្មាំ​បដិវត្តន៍​របស់​ប្រទេស​អ៊ីរ៉ង់​ថា​ជា​អង្គការ​ភេរវកម្ម ​ដែល​នេះ​ជា​ទង្វើ​មួយ​មិន​ធ្លាប់មាន​ពីមុនមក​ដែល​នឹង​បង្កើន​សម្ពាធ​ទៅលើ​កងកម្លាំង​វរជន​មួយ​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត The Wall Street Journal កាលពី​ថ្ងៃ​សុក្រ​។​

ដោយ​ដកស្រង់​សម្តី​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ កាសែត​នេះ​បាន​ចុះផ្សាយ​ថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី Donald Trump នឹង​ប្រកាស​អំពី​ការសម្រេចចិត្ត​ដែល​ពិចារណា​ជា​យូរ​មកហើយ​មួយ​នេះ​ក្នុងពេល​ឆាប់​បំផុត​នៅ​ថ្ងៃ​ចន្ទ​ហើយ​ថា ក្រុមមន្ត្រី​ការពារជាតិ​នឹងត្រូវ​ប្រឈមមុខ​នឹង​ផលប៉ះពាល់។​

ឆ្មាំ​បដិវត្តន៍​ឥស្លាម​ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​បដិវត្ត​ឥស្លាម​ឆ្នាំ​១៩៧៩​ជាមួយ​បេសកកម្ម​មួយ​ដើម្បី​ការពារ​របប​ដែល​ផ្ទុយ​ពី​អង្គភាព​យោធា​ជា​ប្រពៃណី​ផ្សេងៗ​ទៀត​ដែល​ការពារ​ព្រំដែន​។​
​ឆ្មាំ​បដិវត្តន៍​បាន​ប្រមូលផ្តុំ​អំណាច​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​រួមទាំង​ផលប្រយោជន៍​សេដ្ឋកិច្ច​ដ៏​សំខាន់​ផងដែរ​។​

រដ្ឋអំណាច​របស់លោក Trump បានដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់​រួចទៅហើយ​បន្ទាប់ពី​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​កាលពី​ឆ្នាំមុន​ដែល​ក្នុងនោះ​រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រូវ​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​
​ការកំណត់​ក្រុម​ភេរវកម្ម​បរទេស​នឹងធ្វើ​ឲ្យ​សកម្មភាព​របស់​ក្រុម​ទាំងអស់​មាន​កំហិត​ចំពោះ​សហរដ្ឋអាមេរិក​ដោយ​ប្រតិបត្តិការ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ឬ​បុគ្គល​អាមេរិក​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​។​

កាសែត​ Wall Street Journal បាន​និយាយ​ថា មន្ទីរ​បញ្ច​កោណ​និង CIA បានគិត​ទុកជាមុន​អំពី​សកម្មភាព​នេះ​ដោយ​និយាយថា វា​នឹង​បង្កើន​ហានិភ័យ​ដល់​កងទ័ព​អាមេរិក​ប្រសិនបើ​មិន​ធ្វើ​អ្វី​បន្ថែមទៀត​ដើម្បី​បំផ្លាញ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ទេនោះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu