Ad Code

លោក​លី​សារី និង​មន្ទីរ​ពាក់ព័ន្ធ​រួម​ជា​អាជីវករ​ក្នុង​ខេត្តបន្ទាយមានជ័យ​ចុះ​សួរសុខទុក្ខ​និង​នាំ​អំណោយ ចែកជូន​យោធា​ក្នុង​កងអនុសេនាធំ​លេខ​៣



បន្ទាយ​មាន​ជ័យ​ ៖ ព្រឹក ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩​នេះ​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ទីរ​ពាក់ព័ន្ធ រួម​ជា​អាជីវករ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​អំណោយ ចែក​ជូន​យោធា​ក្នុង​កងអនុសេនាធំ​លេខ​៣ ផ្នែក​សឹក​រង​ស្រុក​ស្វាយចេក ដែល​ឈរជើង​ស្ថិត​នៅ​ភូមិ​ក្លឹង ឃុំ​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។



ក្នុង​ការ​ចុះ​សួរសុខទុក្ខ​ដល់​យោធា​នោះ​ លោក​លី​ សារី​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ជិត​ចូល​មក​ដល់​និង​ជូន​ចំពោះ​កងកម្លាំង​ការពារ​ព្រំដែន​ដោយ​ក្តី​នឹករលឹក​បំផុត​ផង​ដែរ​។



លោក​លី ​សារី ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​អ្នក​នៅ​ជួរមុខ និង​អ្នក​នៅ​ជួរ​ក្រោយ ក្នុង​ស្មារតី​សាមគ្គីភាព និង​ការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រែង​របស់​កងកម្លាំង​ដែល​ឈរជើង​នៅ​ជួរមុខ និង​សូម​សម្តែង​នៅ​ការ កោតសរសើរ​ចំពោះ​កងកម្លាំង​កងអនុសេនាធំ​លេខ​៣ ផ្នែក​សឹក​រង​ស្រុក​ស្វាយចេក​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​គ្រប់​ឧបសគ្គ ក្នុង​កិច្ច​ការ​រក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង ធ្វើ​ឲ្យ​សណ្តាប់​ធ្នាប់​នៅ​តាម​ព្រំដែន មាន​ភាព​ល្អ​ប្រសើរ ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។



លោក​លី​ សារី​ បាន​មាន​មតិ​ផ្តាំផ្ញើ​ដល់​កង​កម្លាំងយោធា​ទាំងអស់​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​ក្នុងនាម​កងកម្លាំងប្រដាប់អាវុធ​ក្រៅពី​បំពេញ​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ និង​សន្តិសុខ​សង្គម សូម​បងប្អូន​កងកម្លាំង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្រប ច្បាប់​។ ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​សន្តិសុខ​ល្អ​នៅ​តាម​ព្រំដែន​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃ​រវាង​កងកម្លាំង​ទាំងអស់​ទាំង នគរបាល និង​យោធា គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង​ឲ្យ​បាន​ម៉ឺងម៉ាត់ ត្រូវ​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រទេសជិតខាង ត្រូវ​ទប់ស្កាត់​រាល់​បទ​ល្មើស​ឆ្លងដែន​ផ្សេងៗ​ដូចជា​បទល្មើស​គ្រឿងញៀន និង​ការ​លួច​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ចូល​មក​កម្ពុជា ជាដើម​។ ជា​ចំណងដៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មក​ដល់​នាពេលខាងមុខ​លោក​លី​សារី​និង​អាជីវករ​បាន​នាំមក​នូវ​អំណោយ​កងអនុសេនាធំ​លេខ​៣ ផ្នែក​សឹក​រង​ស្រុក​ស្វាយចេក​រួមមាន អង្ករ​ទឹកក្រូច ស្រា​បៀ ទឹក​សុទ្ធ ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស និង​ថវិកា​មួយចំនួន​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu