Ad Code

៧​គូ​នឹង​បន្ត​ប្រកួត​សប្ដាហ៍​ទី​៣ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ចុង​សប្តាហ៍​នេះ​ខណៈ​មាន​ផ្សាយ​ផ្ទាល់​គ្រប់​គូ



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា​នៅ​ដើមរដូវ​កាល​។​



តាម​គម្រោង​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៣ នៃ​លី​គ​កំពូល​កម្ពុជា​នេះ​គឺ​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ហើយ​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​ខេត្តកំពង់ចាម តាម​នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ស្តា​ត​ចាស់ តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC និង​ក្រុម​អគ្គីសនី​កម្ពុជា ទទួល​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា វេលា​ម៉ោង​៣:៣០​នាទី​រសៀល​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។

​ចំណែក​៤​គូ​ទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ទទួល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​គីរីវង់​សុខ​សែន​ជ័យ មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ Metfone Cambodian League ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​ក្រុម​វិសាខា នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium មាន​តាម​ប៉ុស្តិ៍ BTV News ស្របពេល​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ទទួល​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC​។



ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​២​លើក​នេះ​មក​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​៦​ពិន្ទុ​ហើយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​២ ក្រុម​វិសាខា ឈរ​លេខ​៣ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​៤ មាន​៤​ពិន្ទុ​ដូចគ្នា​។ ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​៦ ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៧ ក្រុម​អគ្គីសនី​កម្ពុជា នៅ​លេខ​៨ ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​៩ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​១០ និង​ក្រុម​ខេត្តកំពង់ចាម ឈរ​លេខ​១១ មាន​៣​ពិន្ទុ​ដូចគ្នា​។ ក្រុម​សូល​ទី​ឡូ​អង្គរ លេខ​១២ មាន​១​ពិន្ទុ ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​១៣ និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​លេខ​១៤ មិនទាន់មាន​ពិន្ទុ​កាន់​ដូចគ្នា​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយ​ចំនួន​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu