Ad Code

ឃាត់ខ្លួន​ឃាតក ដែល​សម្លាប់​ជីដូន​ និង​ចៅ ​នៅ​ស្រុក​ជើងព្រៃ​



កំពង់ចាម ៖ ករណី​ឃាតកម្ម​សម្លាប់​ជីដូន ​និង​ចៅ​ កាត់​ក្បាល​យ៉ាង​សាហាវ​ កាលពី​ថ្ងៃទី​៣ ​ខែមេសា​ឆ្នាំ​២០១៩ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ចុះ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ និង​ឃាត់​ខ្លួន​បាន​ម្នាក់​ហើយ​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ករណី​ ឃាតកម្ម កាត់​ក្បាល យាយ និង​ចៅ ត្រូវ​បាន​សមត្ថកិច្ច បង្ក្រាប​បាន​ហើយ ​ដោយ​ជនសង្ស័យ​មាន​​ឈ្មោះ ស៊ឹម ខេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។​

លោក​ឧត្ដមសេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​ឃាតកម្ម​១ ដ៏​សាហាវ ដែល​ជនរងគ្រោះ​២​នាក់ ត្រូវ​បាន​ឃាតក​កាត់​ក្បាល យកទៅ​បាត់ គឺ ឈ្មោះ ពូ អូន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ និង ​ចៅ ឈ្មោះ ខេង សាវឿន ភេទ​ស្រី អាយុ​០៦​ឆ្នាំ មានទីលំនៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។​

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា ជនសង្ស័យ​ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ជនរងគ្រោះ​យូរ​មក​ហើយ តែ​ក្រោយមក​ក៏មាន​ទំនាស់​ជាមួយគ្នា ឈប់​ទាក់ទង​គ្នា រហូត​មាន​ករណី​ឃាតកម្ម​ទៅលើ​ជនរងគ្រោះ​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ​ដើម្បី​បំពេញ​សំណុំ​បែបបទ​តាន​នីតិវិធី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu