ភ្នំពេញ ៖ មន្ត្រីអគ្គិសនីម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្ដឹងពីម្ដាយបង្កើតកុមារីម្នាក់ ដែលគ្រួសារមន្ត្រីអគ្គិសនី ឲ្យទៅជួយបម្រើប្រពន្ធដែលសរសៃខ្ចី។
ករណីនេះ បានកើតឡើងនៅក្នុងផ្ទះមន្ត្រីអគ្គិសនី បុរី ប៉េង ហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ គ.ឈ.ឈ អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជនសង្ស័យ ឈ្មោះ ឆាយ សាវលី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កុមារីរងគ្រោះ បានទៅលេងនៅផ្ទះបងស្រីបង្កើត ដែលទើបសម្រាលកូនបាន៦ខែ ត្រូវជាប្រពន្ធជនសង្ស័យ (ផ្ទះកើតហេតុ) រួចក៏នាំគ្នាចូលដេកក្នុងបន្ទប់ទាំងអស់គ្នា។ រហូតដល់ម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ថ្ងៃមិនចាំ ខែមិនា ឆ្នាំ២០១៩ ពេលប្រពន្ធដេកលក់បាត់ ជនសង្ស័យក៏ចាប់ស្រាតខោកុមារីរងគ្រោះ យកដៃលេងប្រដាប់ភេទកុមារីរងគ្រោះ ហើយដៃមួយទៀតចាប់ដៃទាំងពីររបស់កុមារីរងគ្រោះ ពេលនោះកុមារីរងគ្រោះភ័យ មិនហ៊ានស្រែកឲ្យគេជួយ ជនសង្ស័យក៏ចាប់រំលោភបានសម្រេចម្តង។
លុះដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ម្ដាយឃើញប្រដាប់ភេទកុមារីរងគ្រោះហើមក្រហម ដាច់ស្បែក និងមានទឹកខ្ទុះពណ៌ស ក៏សួរនាំ កុមារីរងគ្រោះក៏និយាយរឿងហេតុទាំងអស់ខាងលើប្រាប់ម្តាយ រួចម្តាយក៏នាំទៅពិនិត្យនៅគ្លីនិកសម្ភពក្បាលថ្នល់ គ្រូពេទ្យប្រាប់ថា របួសប្រដាប់ភេទកុមារីរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ពុំមានលទ្ធភាពព្យាបាលទេ ក៏ឲ្យទៅពិនិត្យនៅមន្ទីរពេទ្យផ្សេង រួចម្តាយ ក៏នាំកុមារីរងគ្រោះទៅពិនិត្យនៅមន្ទីរគន្ធបុប្ផា គ្រូពេទ្យប្រាប់ថា របួសប្រដាប់ភេទកុមារីរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏ឲ្យទៅពិនិត្យនៅមន្ទីរពេទ្យផ្សេងទៀត រួចម្តាយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រួចក៏មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ លុះដល់ម៉ោង១៥និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments