Ad Code

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅតែ​ប្រាថ្នា​៣​ពិន្ទុ​ក្រៅ​ទឹកដី ខណៈ​ទីលាន​ប្រកួត​ជា​បញ្ហា​ចោទ​ពេល​ប៉ះ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ



​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវធ្វើ​ដំណើរ​ទៅ​ខេត្តតាកែវ ដើម្បី​ប្រកួត​សប្តាហ៍​ទី​៣ ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodia League) រដូវ​កាល​២០១៩ ជាមួយ​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យ ក្នុង​ប្រកួត​ក្រៅ​លើក​ទី​២​នេះ​នឹង​ធ្វើឡើង​នៅ​ទីលាន​កីឡដ្ឋាន​គរុកោសល្យ​ភូមិភាគ​តាកែវ វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​៧ ខែមេសា ឆ្នាំ​២០១៩​នេះ​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ផេ​ក Metfone Cambodian League ផងដែរ​។



​លោក Conor Nestor គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​លើក​ឡើង​មុន​ការប្រកួត​មកដល់​ថា «​យើង​ត្រូវតែ​គោរព​គូប្រកួត និង​ធ្វើការ​ខ្លាំង​តាម​អាច​ទៅ​បាន​។ ពិត​ណាស់ អាច​ថា​ជា​ប្រកួត​ដំបូង​របស់គេ​ដែល​អាច​ឲ្យ​ពួកគេ​អា​ចរក​គ្រាប់​បាល់ និង​ហាក់ដូច​ជា​មាន​ភាព​រស់រវើក​ពេល​លេង​ជាមួយ វិសាខា ដោយ​ខ្ញុំ​មាន​អារម្មណ៍​គេ​អត់​សំណាង​ដោយ​គួរតែ​នាំមុខ​នា​វគ្គ​ទី​១​។ ដូច​២​ប្រកួត​ដំបូង​របស់​យើង​ចឹ​ង យើង​ត្រូវតែ​គោរព​គូប្រកួត និង​ធ្វើការ​ខ្លាំង​តាម​អាច​ទៅ​បាន​។ គីរីវង់ មិនមែន​ជា​ក្រុម​ស្រួល​យកឈ្នះ​នោះ​ទេ ខ្ញុំ​ច្បាស់​ណាស់​ថា​ រដូវ​កាល​នេះ​ពួកគេ​នឹង​អាច​ឈ្នះ​ការប្រកួត​ជាច្រើន​»​។

​គ្រូបង្វឹក​ជនជាតិ​អៀក​ឡង់​ខាងលើ​បាន​បង្ហាញ​ពី​កត្តា​ព្រួយបារម្ភ​មួយចំនួន​អំពី​ការ​ផ្លាស់ប្តូរ​ទីលាន​ដោយសារ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ត្រូវ​បាន​ត្រៀម​រៀបចំ​សម្រាប់​ពិធីបុណ្យ​ជាតិ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​។ លោក​ថា « វា​ជាទី​លាន​ខុសគ្នា​ដែល​យើង​ធ្លាប់​លេង​ជាមួយ​កាលពី​ប្រកួត​មិត្តភាព​កន្លងមក​។ យើង​បានឃើញ​រូបភាព​ហើយ​យើង​សង្ឃឹមថា​ អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​កម្ពុជា ពេញ​ចិត្តនឹង​ការប្រកួត​ជាមួយ​ទីលាន​ដែល​យើង​អាច​លេង​បាល់ទាត់​បាន​។ ប៉ុន្តែ​យើង​ជា​កីឡាករ​អាជីព ទោះបី​ទីលាន​បែបណា​ក៏​យើង​ត្រូវតែ​សម្រប​ខ្លួន​»​។



លោក Conor Nestor បាន​បន្តថា «​ក្រុម​ទាំងមូល​បាន​ធ្វើ​ការ​យ៉ាង​លំបាក​ពេញ​មួយ​សប្តាហ៍​ហើយ​ពួកគេ​ចង់​រក្សា​អារម្មណ៍​ដែល​ឈ្នះ​។ យើង​មានការ​ព្រួយបារម្ភ​តិចតួច​ដោយសារ​ផល​ប៉ះពាល់​នៃ​ទីលាន​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ប្រសិនបើ​អ្នកខ្លះ​មិនអាច​លេង​បាន​នោះ​វា​គឺជា​ឱកាស​មួយ​សម្រាប់​អ្នកដទៃ​»​។ សម្រាប់​បញ្ហា​កីឡាករ​របួស​វិញ សួន សុវណ្ណ មិនទាន់​ប្រាកដ​ពី​ការវិល​ត្រលប់ ខណៈ រស់ គង់​សំរេច នៅតែ​បន្ត​ឈឺ​។ អ្នកផ្សេង​ទៀត​បាន​ត្រលប់មក​ការហ្វឹកហាត់ ប៉ុន្តែ កែ លី​ហេង​, ហេង គីម​ហុង និង សំអឿន ពិដោរ ពុំទាន់​រួចរាល់​ក្នុងការ​ប្រកួត​នោះទេ​។

សូម​បញ្ជាក់​ថា ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា នាពេល​បច្ចុប្បន្ន​ក្រោយ​ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក​មាន​៦​ពិន្ទុ​ពោលគឺ​ក្រោយ​ឈ្នះ​លើ​ក្រុម​អគ្គ​ស្នងការ​នគរបាលជាតិ​ (ប៉ូលិស) ២ទល់០ និង​បន្ត​ឈ្នះ​ម្ចាស់​ផ្ទះ​សូលទីឡូអង្គរ ១ទល់០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu