Ad Code

បាក់​រានហាល​ ស្លាប់​ម្នាក់ ​របួស​១១​នាក់​ ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​



កំពង់ចាម​ ៖ ពិធី​ឡើង​គេហដ្ឋាន​ថ្មី​មួយ បាន​ក្លាយ​ជា​ពិធី​បុណ្យ​សព​ដោយមាន​ភ្ញៀវ​ចូលរួម ស្លាប់​និង​របួស​ចំនួន​១១​នាក់ ​ដោយសារ​បាក់​រាន​ហាល​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​វេលា​និង​47​នាទី​ ថ្ងៃទី​06​ ខែ​មេសា ​ឆ្នាំ​2019 មានកម្ម​វិធី​ឡើងផ្ទះ ​ឈ្មោះ ស្រ៊ុន ប្រុស ភេទ​ប្រុស​ នៅ​ភូមិ​ខ្នា​ឃុំ​ស្តើង​ជ័យ​ ស្រុក​ជើងព្រៃ ​ខេត្ត​កំពង់ចាម​ ហើយ​បាន​បាក់​រង់ដា​មុខ​ផ្ទះ​ធ្វើ​ពី​ថ្ម​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​01​នាក់ ​និង​របួស​ចំនួន​11​នាក់​ ដែលជា​ភ្ញៀវ​មក​កម្មវិធី​ឡើងផ្ទះ​ ៖
1/​ឈ្មោះ​ញិ​ល ប៉ុក ភេទ​ស្រី​ អាយុ​70​ឆ្នាំ​ ភូមិ​ខ្នារ​(​ស្លាប់​)
2/​ឈ្មោះ ជ័យ ស៊ី ភេទ​ស្រី​ អាយុ​80​ឆ្នាំ ​ភូមិ​ប្រ​បឹង​ របួស​របួស​កដៃ​ឆ្វេង​។​
3/​ឈ្មោះ ចិន សាំង ភេទ​ស្រី​ អាយុ​70ឆ្នាំ ​ភូមិ​ប្រ​បឹង ​ឃុំ​ស្តើង​ជ័យ ​របួស​ស្មា​ខាងស្តាំ​។​
4/ឈ្មោះ ​ជា ប្រុស ភេទ​ប្រុស ​អាយុ​34​ឆ្នាំ ​នៅ​ភូមិ​ខ្នារ​(​របួស​ក្បាលជង្គង់​-​ចង្កេះ​-​ក្បាល​។​
5/​ឈ្មោះ រស់ រៀម​ ភេទ​ប្រុស ​អាយុ​70​ឆ្នាំ ​ភូមិ​ខ្នារ​(​បាក់ជើង​ស្តាំ​)
6/​ឈ្មោះ រស់ ទូច​ ភេទ​ស្រី ​អាយុ​70​ឆ្នាំ ភូមិ​ខ្នារ ​(​របួស​ដៃ​ឆ្វេង​)
7/ឈ្មោះ ​សុ​ត ហយ ភេទ​ស្រី​ អាយុ​64​ឆ្នាំ ​ភូមិ​ខ្នារ​(​រ​បួស​មុខ​)
8/​ឈ្មោះ វ៉ែន សាត ភេទ​ស្រី​ អាយុ​80​ឆ្នាំ​ ភូមិ​ខ្នារ​(​បាក់​ដៃ​ឆ្វេង​-​របួស​ជើង​ស្តាំ​។​
9/ឈ្មោះ ​ផែ អូន ភេទ​ស្រី ​អាយុ​70​ឆ្នាំ ​ភូមិ​ខ្នារ ​(​បាក់​ដៃ​ឆ្វេង ​និង​របួស​មុខ​)​។​
10/​ឈ្មោះ ម៉ែន សឿ​ ភេទ​ស្រី ​អាយុ​68​ឆ្នាំ ​នៅ​ភូមិ​ខ្នារ​(​បែក​ក្បាល​)
11​/ឈ្មោះ ស៊ីម សៀ​យ ភេទ​ស្រី​ អាយុ​70ឆ្នាំ​ បាក់ជើង​ឆ្វេង​ និង​របួស​ជើង​ស្តាំ​។​
12/​ឈ្មោះ ជឹម ជី​ម ភេទ​ប្រុស​ អាយុ​65​ឆ្នាំ ភូមិ​ត្រពាំង​ស្នោ​ ឃុំ​ទំនប់​ ស្រុក​បាធាយ​(​របួស​ចង្កេះ​)​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu