ឧត្តរមានជ័យ ៖ នៅថ្ងៃទី០៦.ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹក ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ប្រធានសអកខេត្ត និងអនុប្រធានសអកខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមានការចូលរួមពី លោកអភិបាលស្រុក លោកអភិបាលរងស្រុក លោកអនុប្រធានសអកស្រុក និងលោកមេឃុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ផ្ទះ០៨ខ្នង ដែលជាអំណោយរបស់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន០៨គ្រួសារ ស្ថិតនៅចំណុចភូមិបាក់វែក (បាត់ថ្កៅ) ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដូចមានឈ្មោះខាងក្រោម ៖
១-ឈ្មោះ ហ៊ាន សុខុម
២-ឈ្មោះ គឹម សារឿន
៣-ឈ្មោះ ភ្លិន ឆយ
៤-ឈ្មោះ គឹម វុទ្ធី
៥-ឈ្មោះ ឡេង រដ្ឋា
៦-ឈ្មោះ យៀត សុខ
៧-ឈ្មោះ ម៉ៅ សុខ
៨-ឈ្មោះ ហម ហាប់
ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគ បរិភោគ ដូចជា អង្ករ ០១ការុង ( ៥០ kg ) , ទឹកស៊ីអ៊ីវ ០១យួរ , ទឹកត្រី ០១ យួរ , ត្រីខ ០១ យួរ , មី ០១ កេស , និងថវិកាចំនួន១០០.០០០រៀល (មួយសែនរៀល)។
បងប្អូនគ្រួសារអតីតយុទ្ធជនចូលរួមចំនួន៣៥នាក់ ស្រី១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០ រៀល ( ពីរម៉ឺនរៀល)។
ក្រោយពីប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនហើយ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានដើរសួរសុខទុក្ខដល់គ្រួសារអតីតទាំង ២៩គ្រួសារផងដែរ៕
Source: Kampuchea Thmey Daily
0 Comments