Ad Code

លោក Trump ធ្វើដំណើរ​ទៅ​ព្រំដែន​ដើម្បី​ជំរុញ​វិធានការ​ម៉ឺងម៉ាត់​លើ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានធ្វើ​ទស្សនកិច្ច​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ផ្ញើ​សារ​មួយ​ទៅកាន់​ជនអន្តោប្រវេសន៍​ខុសច្បាប់​និង​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ថា កុំមក​ធ្វើ​អ្វី​។​

លោក​បាន​ថ្លែង​អំឡុង​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ល្បាត​ព្រំដែន​និង​មន្ត្រី​ផ្សេងទៀត​នៅ​ទីក្រុង Calexico នៃ​រដ្ឋ California ថា “​ប្រព័ន្ធ​នេះ​ពេញ​ហើយ យើង​មិនអាច​ទទួលយក​អ្នក​ទៀត​បានទេ​។ ដូច្នេះ​សូម​បង្វែរ​ទិសដៅ នោះ​ហើយ​ជា​ផ្លូវ​”​។​

ក្រោយ​នោះ​មិនយូរប៉ុន្មាន លោក Trump បាន​ទៅ​មើល​ផ្នែក​មួយ​នៃ​ជញ្ជាំង​ព្រំដែន​ដែល​កែលម្អ​ថ្មី​ហើយ​បាន​និយាយថា ជនអន្តោប្រវេសន៍​ខុសច្បាប់​ធ្លាប់បាន​ចូល​តាម​នេះ​។​

ដំណើរ​របស់លោក​ទៅកាន់​រដ្ឋ California បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​ដក​ការគំរាមកំហែង​ពីមុន​ដើម្បី​បិទ​ព្រំដែន​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​អំពី​ការខូចខាត​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Trump បានចាត់ទុក​យុទ្ធនាការ​របស់លោក​ប្រឆាំងនឹង “​វិបត្តិ​” នៅតាម​ព្រំដែន​ថា​ជា​គន្លឹះ​នៃ​ការប៉ុនប៉ង​ជាប់ឆ្នោត​ជាថ្មី​ក្នុង​ឆ្នាំ​២០២០​ហើយ​ពេលវេលា​របស់លោក​នៅ​ទីក្រុង Calexico គឺជា​ការរក្សា​សារ​នោះ​នៅក្នុង​ជំហរ​រឹងមាំ​។​

មុនពេល​ចាកចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ លោក Trump បាន​និយាយថា ការគំរាមកំហែង​មុនៗ​របស់លោក​ដើម្បី​បិទ​ច្រកព្រំដែន​គឺ​បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​ឲ្យ​រារាំង​ដោយ​ការបញ្ឈប់​ជន​ចំណាកស្រុក​នៅតាម​ផ្លូវរ​របស់​ពួកគេ​ទៅ​ភាគ​ខាងជើង​។​

លោក​បាន​និយាយថា “​ខ្ញុំ​ត្រូវតែ​និយាយថា ប្រទេស​ម៉ិ​ក​ស៊ិ​ក​ធ្វើ​បានល្អ​ខ្លាំងណាស់​ក្នុង​រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយនេះ​ចាប់តាំងពី​ខ្ញុំ​និយាយ​អំពី​ការបិទទ្វារ​ព្រំដែន​”​។​

លោក Trump បានបញ្ជាក់​សារជាថ្មី​ថា ការបិទ​ព្រំដែន​មិន​ធ្វើឡើង​នាពេល​បច្ចុប្បន្ននេះ​ទេ​ប៉ុន្តែ​បាន​និយាយថា លោក​នឹងដាក់​ពន្ធ​ចំនួន​២៥​ភាគរយ​លើ​ការ​នាំចូល​រថយន្ត​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ជំនួស​វិញ​ប្រសិនបើ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​និង​ការរត់ពន្ធ​គ្រឿងញៀន​មិនអាច​គ្រប់គ្រង​បាន​។​

លោក Trump ក៏បាន​និយាយ​ផងដែរ​ថា លោក​នៅតែ​អាច​បញ្ជា​ឲ្យ​បិទ​ព្រំដែន​នៅពេល​ក្រោយ​។ លោក​បាន​ថ្លែងថា “​ខ្ញុំ​អាច​បិទ​វា​នៅពេល​ណាមួយ​ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើ​ពន្ធគយ​ជាង​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu