Ad Code

ខ្យល់​កន្ត្រាក់​បក់​បោក​បក់​បាក់​ប៉ាណូ​សៀមរាប​សង្ក្រាន្ត កាត់​ទទឹង​ធ្លាក់​ចំ​ត្រូវ​រថយន្ត​ចំនួន​៤​គ្រឿង



សៀមរាប​ ៖​ នៅ​យប់​ថ្ងៃទី​២៨ ​ខែមេសា​ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ មាន​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​សៀមរាប បណ្តាល​ឲ្យ បាក់​ប៉ាណូ​សៀមរាប​សង្ក្រាន្ត កាត់​ទទឹង​ធ្លាក់​ចំ​ត្រូវ​រថយន្ត​ចំនួន​៤​គ្រឿង​។ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​នោះ​ឡើយ។



​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​៤​គ្រឿង​នោះ​មាន រថយន្ត​ហាយ​ឡិន​ឌឺ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​2Q0987 ខូចខាត​ទាំងស្រុង ,​រថយន្ត​HILUX​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2O-5967 ខូចខាត​ខាងមុខ​ទាំងស្រុង​។ រថយន្ត​ម៉ាក​ScionXa​ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​សៀមរាប​2C-1557 ខូចខាត​ចំពាក់​កណ្តាល​ខ្លួន​ និង ​រថយន្ត​ម៉ាក​FORD​ ពណ៌​ស គ្មាន​ស្លាក​លេខ ទើប​អូស​ចេញពី​ឃ្លាំង ត្រូវ​ចំ​កញ្ចក់​ខាងមុខ​បន្តិច​។​ ក្នុងករណី​ហេតុការណ៍​ខាងលើ​មិនទាន់​មាន​ការ​ដោះស្រាយ​យ៉ាងណា​នៅឡើយ​ទេ​។



ចំណែក​ម្ចាស់​រថយន្ត​បាន​ប្រគល់​សោ​ឲ្យ​ទៅ​សមត្ថកិច្ច ដើម្បី​ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ព្រោះ​ពួកគាត់​ចត​រថយន្ត​មិន​ខុស​លក្ខណៈ​បច្ចេកទេស​នោះ​ទេ​។​ ទាក់ទិន នឹង​ករណី​នេះ​ដែរ មិនអាច​សុំ​ការ​ពន្យល់​ពី​លោក​អភិបាលខេត្ត​សៀមរាប​ ដើម្បី​សុំ​ការ​ពន្យល់​បានទេ នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមេសា៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu