ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការសិស្សានុសិស្ស បានធ្វើដំណើរតាមរថយន្តក្រុងចំនួន១២០គ្រឿងដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃទៀតខាងមុខនេះ។
បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់អោយដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី០៤ខែមេសាឆ្នាំ ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនផ្ដល់ដំណឹងដល់សាលាសាធារណជនទាំងអស់អោយបានជ្រាបថា ដើម្បីចូលរួមសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកម្មករកម្មការិនីសិស្សនិស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេង ស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យ ឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន១២០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រយៈពេល ០៧ថ្ងៃចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី ១៨ខែមេសាឆ្នាំ២០១៩ដោយមិនបង់ប្រាក់ និងចេញដំណើរចាប់ពីម៉ោង ៥និង៣០នាទីព្រឹក រីឯបងប្អូនប្រជាពលរដ្ឋនៅក្នុង រាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ១១៥គ្រឿង និងកាណូតដឹកជញ្ជូនអ្នកដំណើរចំនួន ០៤ គ្រឿងដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈរួចពេល ០៧ថ្ងៃចាប់ពីថ្ងៃទី១២ខែមេសាឆ្នាំ ២០១៩ ដោយមិនបង់ប្រាក់ដូចគ្នាផងដែរ។ ចំពោះទីតាំងចេញដំណើរនៅតាមបណ្តាខេត្តរដ្ឋបាលរាជធានីភ្នំពេញរៀបចំដូចខាងក្រោម៖
ផ្លូវជាតិ លេខ ១ ផ្លូវជាតិ លេខ ២ ផ្លូវជាតិ លេខ ៣ ផ្លូវជាតិ លេខ ៤ ផ្លូវជាតិ លេខ ៥ ផ្លូវជាតិ លេខ ៦ ផ្លូវជាតិ លេខ ៧ និង ផ្លូវជាតិ លេខ ៨ ដែរ នឹង ចាប់ផ្តើម ចេញដំណើរ ចាប់ផ្តើម នៅ ថ្ងៃ ទី ១២ ខែមេសា តែ ម្តង ហើយ ក្នុង នោះ ផ្លូវជាតិ លេខ ១ ភ្នំពេញ កណ្តាល ស្វាយ រៀង ចំនួន ៥ គ្រឿង ភ្នំពេញ កណ្ដាល ព្រៃវែង ចំនួន ៥ គឿង សរុប ចំនួន ១០ គឿង។ ផ្លូវជាតិ លេខ ២ ភ្នំពេញ ទៅ តាកែវ ចំនួន ៥ គ្រឿង ។ ផ្លូវជាតិ លេខ ៣ ភ្នំពេញ ទៅ កែប ចំនួន ៥ គ្រឿង ភ្នំពេញ ទៅ កំពត ចំនួន ៥ គ្រឿង សរុប ចំនួន ១០ គ្រឿង។ ផ្លូវជាតិ លេខ ៤ ភ្នំពេញ ទៅ កំពង់ស្ពឺ ចំនួន ៣ គ្រឿង ភ្នំពេញ ទៅ ក្រុងព្រះសីហនុ ចំនួន ៧ គ្រឿង សរុប ចំនួន ១០ គ្រឿង។ ផ្លូវជាតិ លេខ ៥ ភ្នំពេញ ទៅ កំពង់ឆ្នាំង ចំនួន ៥ គឿង ភ្នំពេញ ទៅ ពោធិ៍សាត់ ចំនួន ១០ គ្រឿង ភ្នំពេញ ទៅ បាត់ដំបង ចំនួន ១៥ គ្រឿង ភ្នំពេញ ទៅ បន្ទាយ មាន ជ័យ ១៥ គឿ ង សរុប ចំនួន ៤៥ គ្រឿង។ ផ្លូវជាតិ លេខ ៦ ភ្នំពេញ ទៅ កំពង់ធំ ចំនួន ៥ គ្រឿង ភ្នំពេញ ទៅ សៀមរាប ចំនួន ១៥ គ្រឿង សរុប ចំនួន ២០ គ្រឿង សម្រាប់ ផ្លូវជាតិ លេខ ៦ ។ ផ្លូវជាតិ លេខ ៦ និង ផ្លូវជាតិ លេខ ៧ ពី ភ្នំពេញ ទៅ កំពង់ចាម ចំនួន ៥ គ្រឿង ភ្នំពេញ ទៅ ត្បូងឃ្មុំ ចំនួន ៥ គ្រឿង សរុប ចំនួន ១០ គ្រឿង ។ ផ្លូវជាតិ លេខ ៧ និង ផ្លូវជាតិ លេខ ៨ ភ្នំពេញ ទៅ ក្រចេះ ចំនួន ៥ គ្រឿង ភ្នំពេញ ទៅ ស្ទឹង ត្រែង ចំនួន ៥ គ្រឿង សរុប ចំនួន ១០ គ្រឿង។
ដូច្នេះ យើង មាន ទាំងអស់ ចំនួន ១២០ គ្រឿង សម្រាប់ ការ ជូន ដំណើរ របស់ ប្រជាពលរដ្ឋ របស់ យើង ចេញ ទៅ ចូល ឆ្នាំ ហើយនឹង ត្រឡប់ ចូល ក្រុងភ្នំពេញ វិញ ។ ពួក គាត់ អាច ធ្វើ ដំណើរ ជ្រើសរើស តាម ផ្លូវ នេះ ។ ដូច្នេះ ខ្ញុំ គិត ថា ចូល ឆ្នាំ ឆ្នាំ នេះ មាន ភាព សប្បាយ រីករាយ របស់ ប្រជាជន របស់ យើង ក្នុង ការ ធ្វើ ដំណើរ » ។
គួរបញ្ជាក់ថា ក្នុងឱកាសជួបជុំ ពិសា ភោជនាហារ ជាមួយ គ្រួសារ កីឡា ជាតិ កាលពី ល្ងាច ថ្ងៃ ទី ៤ ខែមេសា សម្តេច តេ ជោ បាន បញ្ជាក់ ថា ប្រជាពលរដ្ឋ ដែល ចេញដំណើរ ទៅ តាម បណ្តា នានា អាច ធ្វើ ដំណើរ ជាមួយ រថយន្តក្រុង សាធារណៈ ដោយ មិន គិតថ្លៃ ចាប់ពី ថ្ងៃ ទី ១២ ដល់ ១៨ ខែមេសា។ ដោយសម្តេចបញ្ជាក់ ថា « ឱកាស នេះ ជូន ព័ត៌មាន ចំពោះ កីឡាករ កីឡាការិនី ក៏ ដូច ជា ប្រជាពលរដ្ឋ ទូ ទាំង ប្រទេស នៃ ព្រះរាជាណាចក្រ កម្ពុជា ឱ្យ បាន ជ្រាប ថា នៅ ថ្ងៃ ទី ១២ ខែមេសា ដល់ ថ្ងៃ ទី ១៨ ខែមេសា នេះ រយៈពេល ៧ ថ្ងៃ សាលាក្រុង ភ្នំពេញ នឹង ដាក់ រថយន្តក្រុង ចំនួន ១២០ គ្រឿង ដើម្បី ដឹក បងប្អូន ប្រជាពលរដ្ឋ របស់ យើង ពី រាជធានី ភ្នំពេញ ទៅ តាម ខេត្ត និង ពី ខេត្ត យើង មក ភ្នំពេញ វិញ ដោយ មិន គិត ប្រាស់ សម្រាប់ បងប្អូន ព្រោះ ខ្ញុំ មិន ចង់ និយាយ ពី បញ្ហា ច្រំ ដែល ៗ ជាមួយនឹង ម្ចាស់ រថយន្ត ទៀត ទេ កាល មុន នេះ ប៉ុន្មាន ឆ្នាំ ហើយ ដែល ខ្ញុំ បាន អំពាវនាវ ឱ្យ ពួក គេ គឺ កុំ ដំឡើង ថ្លៃ នៅ ក្នុង ពេល ចូល ឆ្នាំ និង ពេល ភ្ជុំ ក៏ ប៉ុន្តែ មួយ ចំនួន ក៏ បាន ស្តាប់ មួយ ចំនួន មិន បាន ស្តាប់ ទេ ដូច្នេះ ហើយ បានជា យើង ដាក់ រថយន្ត របស់ យើង តែ ម្តង៕
Source: Kampuchea Thmey Daily
0 Comments