Ad Code

ប្រទះឃើញ​សព​បុរស​ម្នាក់​ចងក​លើ​ដើម​ស្វាយចន្ទី​ មិនទាន់​ស្គាល់​អត្តសញ្ញាណ



ស្ទឹងត្រែង​ ៖ ​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ចម្ការ​ម្នាក់ ក្តៅ​ហេវ​ហត់​ដើរទៅ​សម្រាក​ ក៏​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ចង​ក​លើ​ដើម​ស្វាយចន្ទី​ ធុំ​ក្លិនស្អុយ​ មិន​ស្គាល់​អត្តសញ្ញាណ​។​

ហេតុការណ៍​ប្រទះឃើញ​សព​ជនរងគ្រោះ​ចងក​លើ​ដើម​ស្វាយចន្ទី​នេះ​ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពីថ្ងៃ​ទី 28 ខែមេសា ​ឆ្នាំ 2019​ត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​អូរ​ច្រឡង់ ​ឃុំ​អូរឫស្សី​កណ្ដាល​ ស្រុក​សៀម​បូក ​ខេត្តស្ទឹងត្រែង។

លោក​ស៊ីម សេង​គង់​ ដែល​ជា​កសិករ​ធ្វើ​ចំការ​បាន​និយាយ​ថា​ នៅ​ពេល​ ដែល​គាត់​ធ្វើ​ចម្ការ​ខណៈពេល​មេឃ​ក្តៅ​ខ្លាំង​ គាត់​ក៏បាន​បណ្ដើរ​ម៉ូតូ​គាត់​ទៅ​ជ្រក​ក្រោម​ដើម​ស្វាយចន្ទី​ ហើយ​ធុំ​ក្លិនស្អុយ​ក៏​មើល​ទៅលើ​ ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​ចងក​ហើម​ធុំក្លិន​ស្អុយ​ទៅ​ហើយ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​ចងក​លើ​ដើម​ស្វាយចន្ទី​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ។ បន្ទាប់ពី​ឃើញ​សាកសព​ជនរងគ្រោះ​ចងក​លើ​ដើម​ស្វាយចន្ទី​ គាត់​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដើម្បី​ចុះ​ពិនិត្យមើល។

សមត្ថកិច្ច​បន្ត​ថា ​បន្ទាប់​ពី​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា​ឱ្យ​ចុះ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សព​ជនរងគ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ថា ​ជា​ករណី​ឃាតកម្ម​នោះ​ទេ​គឺ​ជនរងគ្រោះ​ពិតជា​ចងក​សម្លាប់ខ្លួន​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន។

បច្ចុប្បន្ន​សាកសព​រង​គ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​បញ្ចុះ​ដើម្បី ស្វែងរក​​​​​ក្រុម​គ្រួសារ​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu