ក្រុមគ្រួសារអ្នកមានបំផុតរបស់ប្រទេសឥណ្ឌា, តារា Bollywood និងអ្នកដទៃទៀតបានបោះឆ្នោតកាលពីព្រឹកថ្ងៃចន្ទក្នុងទីក្រុង Mumbai និងកន្លែងផ្សេងក្នុងប្រទេសនេះខណៈដំណាក់កាលទីបួននៃការបោះឆ្នោតសកលដ៏ធំមួយបានចាប់ផ្តើម។
មនុស្សជាង១២៧លាននាក់គឺមានសិទ្ធិបោះឆ្នោតនៅក្នុងជុំនេះនៃការបោះឆ្នោតប្រាំពីរដំណាក់កាលដែលធ្វើឡើងនៅទូទាំងអាសនៈចំនួន៧១ក្នុងរដ្ឋចំនួនប្រាំបួន។ ក្រុមចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi បានឈ្នះអាសនៈជាង៧៥ភាគរយនៅក្នុងការបោះឆ្នោតលើកមុនកាលពីឆ្នាំ២០១៤។
មណ្ឌលបោះឆ្នោតជាច្រើនគឺស្ថិតនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនិងភាគខាងលិចនៃរដ្ឋ Maharashtra របស់ប្រទេសឥណ្ឌាដែលជាទីតាំងនៃរដ្ឋធានីហិរញ្ញវត្ថុ Mumbai ។
រដ្ឋ Uttar Pradesh បានជ្រើសរើសសមាជិកសភាច្រើនបំផុតខណៈរដ្ឋ Maharashtra ឈរនៅលំដាប់ទីពីរហើយរដ្ឋទាំងពីរនេះត្រូវបានគ្រប់គ្រងដោយគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) របស់លោក Modi។
យ៉ាងណាក្តី ក្រុមអ្នកវិភាគនយោបាយបាននិយាយថា គណបក្ស BJP អាចនឹងប្រឹងប្រែងធ្វើឲ្យមានភាពរឹងមាំឡើងវិញនៅពេលនេះបន្ទាប់ពីមានបញ្ហានៃកង្វះខាតការងារនិងតម្លៃកសិផលចុះខ្សោយដែលបញ្ហានេះត្រូវបានគណបក្សប្រឆាំង Congress កេងយកធ្វើជាផលប្រយោជន៍។
ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាត្រូវបានបិទកាលពីថ្ងៃចន្ទសម្រាប់ការបោះឆ្នោតនេះ។
ទីក្រុង Mumbai ដែលមានអាសនៈចំនួនប្រាំមួយគឺជាទីក្រុងដែលមានជាងគេបំផុតរបស់ប្រទេសឥណ្ឌាប៉ុន្តែភាពចាស់ទុំនិងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់គឺជាកង្វល់ដ៏ធំមួយ។
ទីក្រុង Mumbai គឺជាទីតាំងនៃឧស្សាហកម្មខ្សែភាពយន្តហិណ្ឌូដ៏ធំក៏ដូចជាផ្ទះរបស់អ្នកមានបំផុតនៅអាស៊ីគឺលោក Mukesh Ambani និងធនាគាររិកមានបំផុតរបស់ឥណ្ឌាលោក Uday Kotak ផងដែរ។
ការបោះឆ្នោតនេះដែលជាលំហាត់ប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោកជាមួយអ្នកបោះឆ្នោតប្រហែល៩០០លាននាក់គឺបានចាប់ផ្តើមកាលពីថ្ងៃទី១១ខែមេសា។
ដំណាក់កាលចុងក្រោយនៃការបោះឆ្នោតនេះគឺនៅថ្ងៃទី១៩ខែឧសភាខណៈលទ្ធផលនឹងចេញផ្សាយនៅបួនថ្ងៃក្រោយនោះ។
មានអាសនៈសរុបចំនួន៥៤៥នៅក្នុងសភាជាន់ទាប៕ REUTERS
Source: Kampuchea Thmey Daily
0 Comments