Ad Code

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា រៀបចំ​ពិធី​សូត្រ​មន្ត​លើករាសី ក្នុង​ឱកាស​ឆ្នាំ​ថ្មី



ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​រៀបចំ​រៀបចំ​ពិធី​សូត្រ​មន្ត​លើករាសី ក្នុង​ឱកាស​ឆ្នាំ​ថ្មី ដែល​ពិធី​នៅ​រៀបចំ​នៅ​ទីស្ដីការ​ក្រសួង​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​យ៉ាង​ច្រើន​។

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី វត្ថុ​សក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​រក្សា​ព្រះមហា​ស្វេត​ច្ឆ័​ត្រ និង​ទេវតា​ថែរក្សា​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ព្រះនាម​ធុ​ង្ស​:​ទេវី តាម​ជួយ​អភិបាល ប្រោះព្រំ​សាធុការ​ពរជ័យ​គ្រប់ប្រការ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រម​ទាំង​ថ្នាក់ដឹកនាំ​ នៃ​រាជរដ្ឋាភិបាល និង​មន្ត្រីរាជការ​ទាំងអស់ បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ និង​ទទួល​បាន​នូវ​សិរី​សួស្ដី ជ័យ​មង្គល អាយុ​យឺនយូរ សុខ​ភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន សេចក្តី​សុខ​ចំរើន និង​សុភមង្គល​គ្រប់ការ កុំបី​ឃ្លាត​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu